ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំង លើកទឹកចិត្តបណ្តា ក្រុមហ៊ុនអាមេរិក ក្នុងការបន្តការវិនិយោគ នៅក្នុងប្រទេសចិន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាមេរិក គួរតែបន្តវិនិយោគ នៅក្នុងប្រទេសចិនបន្ថែមទៀតនេះ បើយោងតាមការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់ អនុប្រធានាធិបតី របស់ប្រទេសចិនលោក Han Zheng។

សេចក្តីលើកឡើងនេះត្រូវ បានជំរុញឡើង ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងអ្នកដឹកនាំធុរកិច្ចអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ។

បច្ចុប្បន្នលោក Han កំពុងស្ថិតនៅក្នុងរដ្ឋធានី របស់សហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីសម្ពោធប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ ក្នុងនាមជាតំណាង របស់ប្រធានាធិបតីចិន Xi Jinping។

ទីភញនាក់ងារព័ត៌មានក្នុងស្រុកចិន បានរាយការណ៍ថា អនុប្រធានបានពិភាក្សា ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-ចិន សភាពាណិជ្ជកម្មអាមេរិក និងនាយក ប្រតិបត្តិផ្សេងៗទៀតផងដែរ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចលើកនេះ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោកត្រូវបានគេនិយាយថាបានសង្កត់ធ្ងន់ លើអត្ថប្រយោជន៍ទៅវិញទៅមក នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ដែលបានកើនឡើង ហើយបានជំរុញឱ្យធុរកិច្ចអាមេរិក ចាក់ឫសនៅក្នុងប្រទេសចិន និងជួយធ្វើឱ្យទំនាក់ទំនង ទ្វេភាគីមានស្ថិរភាព ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top