ព័ត៌មានអន្តរជាតិ

Update៖ សាកសពចំនួន ៩នាក់ ត្រូវបានទាញចេញពីកន្លែងអគ្គិភ័យ ឆាបឆេះផ្សារទំនើបមួយកន្លែង នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ទីក្រុងហ្សាការតា បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពជនរងគ្រោះម្នាក់ ដែលបានស្លាប់នៅក្នុង អំឡុងពេលមានភ្លើងឆេះផ្សារទំនើប នៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៩នាក់ ។

លោក Mohamad Yohan អ្នកនាំពាក្យមកពីទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយទីក្រុងហ្សាការតា បានឲ្យដឹងថា សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង២រសៀល  ។  ម៉ោងនៅក្នុងស្រុកនៅក្នុងបន្ទប់ ខារ៉ាអូខេមួយនៅជាន់ទី៨ បន្ទាប់ពីបានស្វែងរកអស់រយៈពេល៦ថ្ងៃ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស ដើម្បីស្វែងរកអត្តសញ្ញាណបន្ថែម រួមជាមួយនឹងជនរងគ្រោះផ្សេងទៀត ។

អគ្គីភ័យបានឆាបឆេះនៅ Glodok Plaza កាលពីល្ងាចថ្ងៃពុធសប្តាហ៍មុននៅសង្កាត់ Tamansari ដែលមានពលរដ្ឋរស់នៅច្រើនកុះករ ។ ភ្ញៀវជាច្រើននៅក្នុងផ្សារទំនើបក៏នៅពេលនោះដែរ ។ អគ្គីភ័យដែលគេសង្ស័យថា មានប្រភពមកពីជាន់ទី៧ និងទី៨ ត្រូវបានពន្លត់ទាំងស្រុងនៅថ្ងៃសុក្រ ។

ប៉ូលិសបានបញ្ជាក់ថា ក្រុមការងារត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ហើយការស៊ើបអង្កេតរកមូលហេតុ នៃការឆេះនៅតែបន្តធ្វើឡើងដដែល  ។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលក្រុងបានប្រកាស ផែនការវាយតម្លៃស្តង់ដារសុវត្ថិភាពរបស់ផ្សារទំនើប Glodok Plaza ដើម្បីឆ្លើយតបនឹងឧបទ្ទវហេតុមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top