ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ទំនងជាត្រូវបានលោក Trump សង្កត់ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្ម

Yonhap News

សេអ៊ូល៖ អតីតមន្ត្រីតំណាងពាណិជ្ជកម្ម ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក (USTR) បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសកូរ៉េខាងត្បូង អាចនឹងរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយ ឬលុបបំបាត់អតិរេកពាណិជ្ជកម្ម របស់ខ្លួនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

លោក Michael Beeman ដែលបានបម្រើការជាជំនួយការ USTR ក្នុងអំឡុងពេលរដ្ឋបាលលោក ដូណាល់ ត្រាំ ដំបូងក៏បានកត់សម្គាល់ផងដែរថា លោក ត្រាំ អាចទាមទារការចរចាឡើងវិញ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (KORUS FTA) រវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលកំពុងបន្តរវាងប្រទេសទាំងពីរ។

លោកបានលើកឡើងថា “វាមិនច្បាស់សម្រាប់ខ្ញុំទេ ប្រសិនបើរដ្ឋបាលលោក ត្រាំ ថ្មីនេះនឹងផ្តោតលើការចរចា និងចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬប្រសិនបើពួកគេនឹងផ្តោតកាន់តែខ្លាំងលើ បញ្ហាដូចជាការធ្វើកិច្ចព្រមព្រៀងផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពន្ធគយ កិច្ចព្រមព្រៀងវិនិយោគជាដើម”។

អតីតមន្ត្រីអាមេរិករូបនេះបានដឹកនាំការចរចាឡើងវិញជាលើកដំបូងនៃ KORUS FTA ក្នុងឆ្នាំ២០១៧-២០១៨ ដែលបានមកតាមសំណើរបស់រដ្ឋបាលលោក ត្រាំ ដំបូង ហើយបានបណ្តាលឱ្យមានការកែប្រែឡើងវិញ ក្នុងគោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្ម របស់កូរ៉េខាងត្បូងដោយការបង្កើនកូតា នាំចូលរថយន្តរបស់សហរដ្ឋអាមេរិក ខណៈពេលដែលបន្ថែមការនាំចេញ។ ការដាក់កំហិតសម្រាប់ផលិតផលដែកថែបរបស់កូរ៉េ ចំពោះសហរដ្ឋអាមេរិក ។

ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១០,៥ ភាគរយដល់ ១២៧,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលនេះជាកំណើនរយៈពេល ៨ឆ្នាំជាប់ៗគ្នា។ វាបានបង្ហាញពីអតិរេកកំណត់ត្រាចំនួន ៥៥,៧ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ កើនឡើង ២៥ ភាគរយធៀបនឹងឆ្នាំមុន៕

To Top