វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានថ្លែងកាលពីថ្ងៃសៅរ៍ ថា លោកបានបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក ដកចេញគ្រាប់បែកដែលត្រូវបានរក្សាទុក ដែលស្នើដោយរដ្ឋបាលលោក ចូ បៃដិន អតីតប្រធានាធិបតីប្រជាធិបតេយ្យ សម្រាប់ធ្វើការផ្គត់ផ្គង់គ្រាប់បែកទម្ងន់២.០០០ផោនដល់ប្រទេសអ៊ីស្រាអ៊ែល ។
ការចេញបញ្ជានេះ ត្រូវបានរំពឹងទុកថា អាចមានវិសាលភាពធំធេង ។
លោក ត្រាំ បានប្រាប់ដល់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “យើងបានដកចេញគ្រាប់បែកទាំងនេះ ។ យើងបានដកចេញគ្រាប់បែកទាំងនោះនៅថ្ងៃនេះ ។ គ្រាប់បែកទំាងនោះត្រូវបានធានា ហើយបានរង់ចាំការដកចេញនេះជាយូរមកហើយ ។ គ្រាប់បែកទាំងនេះបានដាក់នៅកន្លែងរក្សាទុក ។
លោក បៃដិន បានផ្អាកការចែកចាយគ្រាប់បែកទាំងនោះ ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលពួកគេអាចមានលើពលរដ្ឋស៊ីវិល ជាពិសេសនៅតំបន់ Rafah នៃតំបន់ហ្គាហ្សា ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអ៊ែល នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។
គ្រាប់បែកទម្ងន់ ២.០០០ផោនមួយគ្រាប់អាចបំបែកបេតុង និងដែកថែប បង្កើតបានជាការផ្ទុះយ៉ាងខ្លាំង ។
ទីភ្នាក់ងារ Reuters បានរាយការណ៍ឲ្យដឹងកាលពីឆ្នាំមុនថា រដ្ឋបាលលោក បៃដិន បានបញ្ជូនគ្រាប់បែករាប់ពាន់គ្រាប់ទម្ងន់ ២.០០០ផោន ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បង្កឡើងដោយក្រុមហាម៉ាស់ ប៉ុន្តែបានផ្អាកការដឹកជញ្ជូន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា