ព័ត៌មានអន្តរជាតិ

ប្រទេសចិន និងឥណ្ឌា ឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីធ្វើការហោះហើរ ត្រង់រវាងគ្នានឹងគ្នាឡើងវិញ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា និងចិនបានព្រមព្រៀងគ្នា ជាគោលការណ៍ ដើម្បីចាប់ផ្តើមជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរឡើងវិញបន្ទាប់ពីការផ្អាក រយៈពេល៥ឆ្នាំកន្លងមកនេះ។

នេះត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាការបោះជំហាន ឆ្ពោះទៅមុខក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីការប្រឈមមុខដាក់គ្នា នៅតាមព្រំដែនដ៏យូរ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេស Vikram Misri ទៅកាន់ទីក្រុងប៉េកាំង ។

ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់រវាងឥណ្ឌា និងចិន ត្រូវបានផ្អាកនៅឆ្នាំ២០២០ដោយសារជំងឺរាតត្បាត Covid-19 ហើយមិនត្រូវបានបង្កើតឡើងវិញទេ ខណៈដែលទំនាក់ទំនងការទូត រវាងប្រទេសជិតខាង កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការប៉ះទង្គិចគ្នា ពាក់ព័ន្ធនឹងកងទ័ពរបស់ប្រទេស នៅព្រំដែនដែលមានជម្លោះ ។

កាលពីនៅខែតុលា ឆ្នាំ២០២៤ ទីក្រុងញូវដេលី និងទីក្រុងប៉េកាំងបានប្រកាសកិច្ចព្រមព្រៀងមួយស្តីពីការផ្តាច់ខ្លួនចេញពីចំណុចជម្លោះ ហើយបានប្តេជ្ញាធ្វើការលើការ ស្តារទំនាក់ទំនងឡើងវិញ។

គួរឲ្យដឹងដែរថាការ​ប្រកាស​បទ ​ឈប់​បាញ់​បាន​កើត​ឡើង ​នៅ​មុន​ពេល ​នៃ​កិច្ច​ប្រជុំ​កំពូល BRICS នៅ​ក្រុង Kazan ប្រទេស​រុស្ស៊ី ដែល​មេដឹកនាំ​ Xi Jinping និង Narendra Modi បាន​ធ្វើ​កិច្ច​ប្រជុំ​ទ្វេភាគី​ គួរជាទីកត់សំគាល់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top