បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារ ស្តីពីឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយរបបក្រុងគៀវ ក្នុងឆ្នាំ២០២៤ប្រឆាំងនឹងជនស៊ីវិល ។
ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបាន ផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហាររបស់ទីក្រុងគៀវប្រឆាំងនឹងទឹកដីរុស្ស៊ី ជាចម្បងនៅតាមខ្សែបន្ទាត់ប្រយុទ្ធ និងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន។
យោងតាមរបាយការណ៍ យ៉ាងហោចណាស់ជនស៊ីវិល៥,៣៩៩នាក់បានទទួលរងពីការឈ្លានពានរបស់អ៊ុយក្រែន កាលពីឆ្នាំមុន ដោយមាន៨០៩នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ៥១នាក់ ដែលជាក្មេងជាងគេគឺជាក្មេងស្រីអាយុ ៤ខែផងដែរ។
តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដូចជា Belgorod, Kursk, Kherson, និង Bryansk ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន គឺជាគោលដៅនៃការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងគៀវ ។
គួរឲ្យដឹងដែរថារបាយការណ៍នេះក៏បានរាយការណ៍ដែរថាជាមធ្យម មានជនស៊ីវិលយ៉ាងតិច ១៥ នាក់ ត្រូវបានរាយការណ៍ថា ជាជនរងគ្រោះនៃសកម្មភាពយោធាអ៊ុយក្រែនប្រចាំថ្ងៃ ៕
ប្រែសម្រួល៖ស៊ុនលី