ព័ត៌មានអន្តរជាតិ

ខ្ទង់ចំណាយខ្ជះខ្ជាយ៖ អាមេរិក ចំណាយដល់ទៅ ៥០លានដុល្លារ គ្រាន់តែសម្រាប់ទិញស្រោមអនាម័យ ផ្គត់ផ្គង់តំបន់ហ្គាហ្សា

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មីលោក Donald Trump សម្រាប់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល បានរកឃើញរួចហើយនូវការចំណាយខ្ជះខ្ជាយ ដែលក្នុងនោះមានដូចជាដល់ទៅ ៥០លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ទិញស្រោមអនាម័យ សម្រាប់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា។

តួលេខនេះត្រូវបានប្រកាសដោយ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌ មានដំបូងរបស់នាងកាលពីថ្ងៃម្សិលមិញ។

" "

រំលឹកដែរដែរលោក Trump បានបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE ជាអង្គភាពបណ្តោះអាសន្ននិងភ្លាមៗ ដែលបានចាប់ផ្តើមដំណើរការកងារបន្ទាប់ពីលោក Trump បានស្បថកាលពីសប្តាហ៍ មុនហើយវានឹងត្រូវបានដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យា និងអ្នកគាំទ្រ Trump ដ៏សំខាន់គឺ លោកElon Musk ។

" "

DOGE និងការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានរកឃើញថាលុយប្រហែលជា៥០ លានដុល្លារអ្នកជាប់ពន្ធដែល បានចេញទៅក្រៅប្រទេសដើម្បីផ្តល់ មូលនិធិទិញស្រោមអនាម័យនៅតំបន់ហ្គាហ្សា។

លោក Leavitt បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារដោយចោទប្រកាន់ រដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden ថាគឺជារដ្ឋាភិបាលដែលមានការ​ខ្ជះខ្ជាយ ​ក្នុងការចាយវាយលុយ​ពីអ្នក​ជាប់​ពន្ធទាំងអស់របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ស៊ុន លី

To Top