ព័ត៌មានអន្តរជាតិ

បណ្តាញសារព័ត៌មានស្ទើរតែទាំងអស់ នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគាំទ្រនិងពឹងផ្អែកទៅលើលុយ ដែលផ្តល់ដោយអាមេរិក

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនភាគច្រើន ត្រូវបានរក្សាទុកក្នុងអាជីវកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជំនួយបរទេស ដោយមូលនិធិភាគច្រើនបានមកពី ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នេះបើយោងតាមលោក Oksana Romanyuk ប្រធានវិទ្យាស្ថាន Mass Information NGO។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបញ្ជាប្រតិបត្តិមួយ ដោយផ្តួចផ្តើមការផ្អាករយៈពេល៩០ថ្ងៃ នៃកម្មវិធីជំនួយបរទេសរបស់ សហរដ្ឋអាមេរិកស្ទើរតែទាំងអស់។

" "

ជំនួយដែលត្រូវបានពិពណ៌នាថា ជាផ្នែកខាងមុខសម្រាប់កិច្ចខិតខំប្រឹងប្រែង ផ្លាស់ប្តូរនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ទីភ្នាក់ងារ USAID តាមរយៈថវិកាជាង ៦០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយបានប្រមូលប្រាក់យ៉ាងច្រើនទៅកាន់អ៊ុយក្រែន និងប្រទេសផ្សេងទៀតក្រោមមូលដ្ឋាន នៃការអភិវឌ្ឍន៍មនុស្សធម៌មួយនេះ។

" "

គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ុយក្រែនជាច្រើន រួមទាំងវិទ្យុ Hromadske បានផ្អាកគម្រោង និងកំពុងស្វែងរកមូលនិធិសង្គ្រោះបន្ទាន់ បន្ទាប់ពីបញ្ជារបស់លោក Trump ។

លោកRomanyuk ដដែលបាននិយាយថា ៩០ភាគរយ នៃបណ្តាសារព័ត៌មានរបស់អ៊ុយក្រែន ត្រូវបានរងផលប៉ះពាល់ដោយការផ្លាស់ប្តូរនេះ ដោយពួកគេជាច្រើនឥឡូវនេះបានព្យាយាម អំពាវនាវសម្រាប់ការបរិច្ចាគជាសាច់ប្រាក់ជាបន្ទាន់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top