បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ទិន្នន័យចេញពីការស្ទង់មតិថ្មីមួយថា ពលរដ្ឋ Greenlandនៅតែ មានការសង្ស័យយ៉ាងខ្លាំងអំពី គំនិតដែលថាប្រធានាធិបតីអាមេរិក Donald Trump អាចទិញកោះរបស់ពួកគេពីប្រទេសដាណឺម៉ាក។
ទោះបីជាយ់ាងណាក្តីតាមរយៈ ការស្ទាបស្ទង់ចុងក្រោយមួយបានបង្ហាញថា លទ្ធផលនៃការស្ទង់មតិផ្ទុយស្រឡះ ជាមួយនឹងការស្ទង់មតិលើកមុន។
លោក Trump បាននិយាយជាញឹកញាប់ថា ទទួលយក Greenland សម្រាប់សហរដ្ឋអាមេរិក រួមជាមួយនឹងការសហការគ្នាជាមួយនឹងកាណាដា ដើម្បីដេញថ្លៃយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ចាប់តាំងពីជ័យជម្នះការបោះឆ្នោត របស់គាត់កាលពីខែវិច្ឆិកាឆ្នាំមុនផងដែរ។
កាសែតBerlingske ប្រចាំថ្ងៃជាតិដាណឺម៉ាកបានជំទាស់នឹង ការអះអាងនេះកាលពីថ្ងៃអង្គារ ដោយលើកឡើងពីការសិក្សារបស់អ្នកស្ទង់មតិអន្តរជាតិ ដែលខ្លួនបានសហការជាមួយកាសែត Sermitsiaq ដែលមានមូលដ្ឋាននៅ Greenland គឺទទួលបានលទ្ធផលផ្សេង ។
Berlingske រកឃើញថាក្នុងចំណោមមនុស្សជិត ៥០០នាក់ ដែលត្រូវបានស្ទង់មតិមានតែ៦ភាគរយប៉ុណ្ណោះ ដែលនិយាយថាពួកគេពេញចិត្តក្នុងការចូលរួម ជាមួយសហរដ្ឋអាមេរិកហើយក្នុងនោះ ៩ភាគរយផ្សេងទៀតមិនបានសម្រេចចិត្ត ខណៈ៨៥ភាគរយ គឺបានបដិសេធគំនិតនេះទាំងស្រុង។
ដោយឡែកក្នុងនោះផងដែរកាសែត បានចង្អុលបង្ហាញថាស្ទើរតែពាក់កណ្តាល នៃអ្នកឆ្លើយតបគឺប្រមាណជា ៤៥ភាគរយ បាននិយាយថាពួកគេបានចាត់ទុក ចំណាប់អារម្មណ៍របស់លោក Trump ចំពោះ Greenland ជាការគំរាមកំហែងមួយ៕
ប្រែសម្រួល៖ ស៊ុន លី