AMMAN៖ កាលពីថ្ងៃពុធ ប្រទេសហ្ស៊កដានី បានបញ្ជូនឧទ្ធម្ភាគចក្រជំនួយចំនួន ១៦គ្រឿងផ្សេងទៀត ទៅកាន់តំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្តរបស់ខ្លួនក្នុងការផ្តល់ជំនួយដល់តំបន់ឆ្នេរមួយនេះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងនោះបានដឹកជំនួយមនុស្សធម៌ និងជំនួយចំនួន២០តោន ដែលត្រូវបានបញ្ជូនដោយសហការ ជាមួយអង្គការសប្បុរសធម៌ Jordan Hashemite និងប្រទេសមួយចំនួនទៀតផងដែរ ។
ប្រទេសហ្ស៊កដានី កំពុងធ្វើពិពិធកម្មវិធីសាស្រ្តរបស់ខ្លួន ក្នុងការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ដោយឧទ្ធម្ភាគចក្រយោធាត្រូវបានប្រើ ដើម្បីពន្លឿនការដឹកជញ្ជូនការផ្គត់ផ្គង់បន្ទាន់ និងដែលអាចបំផ្លាញបាន ជាពិសេសការព្យាបាលវេជ្ជសាស្រ្ត និងសម្ភារៈថែទាំសុខភាពសំខាន់ៗ ។
សារព័ត៌មាន Petra បានរាយការណ៍ឲ្យដឹងថា ការដឹកជញ្ជូនមនុស្សធម៌ត្រូវបានកំណត់បន្តរយៈពេល ៨ថ្ងៃ ដោយមានយន្តហោះចំនួន ១៦គ្រឿង ដែលដំណើរការជារៀងរាល់ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា