ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ត្រៀម​ខ្លួន​សម្រាប់​ពន្ធ​គយអាមេរិក ដែល​អាច​កើត​មាន

Xinhua

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ទីក្រុងម៉ិកស៊ិក មានការងឿងឆ្ងល់ថាតើទីក្រុងវ៉ាស៊ីនតោននឹងអនុវត្តពន្ធ ២៥ភាគរយឬអត់ ប៉ុន្តែលោកស្រីបានត្រៀមខ្លួនរួចជាស្រេច ប្រសិនបើវាកើតឡើង។

ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសន្និសីទកាសែតជាទៀងទាត់ថា “ការពិតគឺយើងមិនជឿថាវានឹងកើតឡើងនោះទេ ប៉ុន្តែប្រសិនបើវាកើតឡើង យើងក៏មានផែនការរបស់យើងដែរ ហើយយើងនឹងបង្ហាញវានៅពេលនោះ” ។

លោកស្រីបានលើកឡើងថា ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក ដែលដឹកនាំដោយលោក Juan Ramon de la Fuente កំពុងពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកអាមេរិកលោក ដូណាល់ ត្រាំ នៅតែគ្រោងនឹងអនុវត្តពន្ធ ២៥ភាគរយលើផលិតផលនាំចូលទាំងអស់ពីម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃសៅរ៍ លើកលែងតែប្រទេសទាំងពីរសហការដោះស្រាយបញ្ហាអន្តោប្រវេសន៍ដ៏ធំ និងការជួញដូរសារធាតុ fentanyl៕

ប្រែសម្រួល ឈូក បូរ៉ា

To Top