ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាងជើង ​អះអាងថា ជំនួយ​សព្វាវុធ ​របស់​អាមេរិក មិន​អាច​សង្គ្រោះ​ កូរ៉េ​ខាង​ជើង ពី​ការកង្វះ​យុទ្ធសាស្ត្រ ​បានឡើយ

kyodo

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានបង្កើនជំនួយអាវុធដល់សម្ព័ន្ធមិត្តនៅក្នុងអ្វីដែលខ្លួនហៅថា ការប៉ុនប៉ង ដើម្បីពង្រឹងឋានៈអនុត្តរភាព របស់ខ្លួន ដោយអះអាងថា ការផ្តល់អាវុធបែបនេះ នៅតែមិនគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះកូរ៉េខាងត្បូងពី​ការកង្វះ​យុទ្ធសាស្ត្រ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានធ្វើការចោទប្រកាន់នេះ បន្ទាប់ពីទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក បានប្រកាស កាលពីពេលថ្មីៗនេះ បានស្នើរលក់អាវុធទៅឱ្យកូរ៉េខាងត្បូង ដែលនឹងរួមបញ្ចូលគោលដៅ ពីលើអាកាស BQM-177A សម្រាប់នាវាពិឃាត បំពាក់ដោយ Aegis និងយន្តហោះដ្រូនគោលដៅ GQM-163 ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹង នៅក្នុងអត្ថាធិប្បាយមួយដោយសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក ដែលជាអ្នកជំនួញសង្រ្គាម ដ៏ធំបំផុតរបស់ពិភពលោក កំពុងតែទទួលបានការងារធ្វើច្រើន ជាងពេលណាៗទាំងអស់ លើគម្រោងលក់អាវុធរបស់ខ្លួនទៅឱ្យប្រទេស ដែលធ្វើតាមសហរដ្ឋអាមេរិក ហើយការ​លក់​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង កំពុង​ក្លាយ​ជា​ការលក់ជាប់​រហូត” ។

KCNA បាន​អះអាង​ថា ការផ្តល់​អាវុធ​បែបនេះ ​ដល់​កូរ៉េខាងត្បូង​ឆ្លុះបញ្ចាំង​ពី​សហរដ្ឋអាមេរិក​។  ព្យាយាមបំផ្លាញតុល្យភាពអំណាចក្នុងតំបន់ និងពង្រឹងស្ថានភាពអនុត្តរភាពរបស់ខ្លួន ។

ប្រភពបានឲ្យដឹងថា “គ្មានជំនួយសព្វាវុធពីសហរដ្ឋអាមេរិកណា ដែលអាចរំដោះកូរ៉េខាងត្បូង ពីជោគវាសនានៃកង្វះយុទ្ធសាស្ត្ររបស់ខ្លួននោះទេ សហរដ្ឋអាមេរិក នឹងមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបាននោះទេ ដោយសារអំណាចដ៏សុចរិតរបស់យើង”៕

To Top