ព័ត៌មានអន្តរជាតិ

ប្រទេសមិកស៊ិកូ ប្រកាសនឹងសងសឹង ប្រឆាំងទៅនឹងសហរដ្ឋអាមេរិក ជុំវិញបញ្ហាអាវុធខុសច្បាប់ អន្តោប្រវេស និងការតម្លើងពន្ធ

xinhua
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីម៉ិកស៊ិកូលោកស្រី Claudia Sheinbaum បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានបញ្ឆេះអំពើហឹង្សាដោយក្រុមជួញដូរ ដោយអនុញ្ញាតឱ្យអាវុធ ដ៏មានអានុភាពហូរទៅភាគខាងត្បូង ហើយរុញច្រានប្រឆាំងនឹងការអះអាង របស់ប្រធានាធិបតី Donald Trump ដែលថាម៉ិកស៊ិកបរាជ័យ ក្នុងការបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរគ្រឿងញៀន។

ការអត្ថាធិប្បាយ របស់លោកស្រី Sheinbaum កាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើង នៅពេលដែលនាងបានបញ្ជាឱ្យដំឡើងពន្ធសងសឹក លើទំនិញរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹង ការដកពន្ធ២៥ភាគរយ របស់រដ្ឋបាលលោក Trump លើការនាំចូលពីម៉ិកស៊ិកនិងកាណាដា។

" "

លោកស្រីSheinbaum បានសរសេរនៅក្នុងការបង្ហោះ ដ៏ក្តៅគគុកនៅលើបណ្តាញសង្គម X ថា ៖ យើងបដិសេធទាំងស្រុង នូវការបង្កាច់បង្ខូច ដែលធ្វើឡើងដោយសេតវិមានប្រឆាំង នឹងរដ្ឋាភិបាលម៉ិកស៊ិក ដោយចោទប្រកាន់ថា វាមានសម្ព័ន្ធភាពជាមួយអង្គការ ឧក្រិដ្ឋជនពីព្រោះថា សហរដ្ឋ​អាមេរិកនោះទេ​ ដែលបាន​លក់​សព្វាវុធ ​ដែល​មាន​ថាមពល​ខ្ពស់​ទៅ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ ដូច​ដែល​បាន​បង្ហាញ ​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក​ផ្ទាល់កន្លងមកផងដែរ ។

" "

ការកត់សម្គាល់របស់លោកស្រី ប្រធានាធិបតីត្រូវ បានគេមើលឃើញថាទំនងជាសំដៅ ទៅលើរបាយការណ៍ថ្មីៗនេះដោយការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងជាតិផ្ទុះ (ATF) ដែលបង្ហាញថា អាវុធថ្នាក់យោធាមួយចំនួនធំដែលប្រើ ដោយក្រុមជួញដូរម៉ិកស៊ិក មានប្រភពមកពីសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top