ព័ត៌មានអន្តរជាតិ

សង្គ្រាមពាណិជ្ជកម្ម តម្លើងពន្ធ ៖ លោក Donald Trumpថា លោកអាចកំដរ កាណាដា ម៉ិកស៊ិក និងចិន លេងបាន

xinhua
" "

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនអាមេរិក អាចមានអារម្មណ៍ “ឈឺចាប់ខ្លះ” ពីសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតឡើង ដែលបង្កឡើងដោយពន្ធគយ របស់លោកប្រឆាំងនឹងកាណាដា ម៉ិកស៊ិក និងប្រទេសចិន ហើយបានអះអាងថា កាណាដានឹង “ឈប់មាន” ដោយគ្មានអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការពិន័យផ្នែកពាណិជ្ជកម្ម ដែលលោក Trump បានចុះហត្ថលេខា កាលពីថ្ងៃសៅរ៍នៅឯរមណីយដ្ឋាន Florida គឺបានបង្ក ឱ្យមានភាពស្លន់ស្លោ កំហឹង និងភាពមិនប្រាកដប្រជា ហើយបានគំរាមកំហែង ធ្វើឱ្យខូចភាពជាដៃគូ ដែលមានអាយុកាលរាប់ទសវត្សរ៍លើពាណិជ្ជកម្ម នៅអាមេរិកខាងជើង ខណៈដែលទំនាក់ទំនងកាន់តែតានតឹងជាមួយប្រទេសចិន។

" "

លោក Trump កាលពីយប់ថ្ងៃអាទិត្យបានត្រឡប់មកពីរដ្ឋផ្លរីដា ហើយបានគំរាមយកពន្ធដ៏តឹងរ៉ឹងនៅកន្លែងផ្សេងទៀត ដោយប្រាប់អ្នកសារព័ត៌មានថា ពន្ធនាំចូលនឹង “ប្រាកដណាស់នឹងកើតឡើង” ជាមួយសហភាពអឺរ៉ុប និងអាចជាមួយចក្រភពអង់គ្លេសផងដែរ។

" "

លោកក៏បានច្រានចោលវិធានការ សងសឹកពីប្រទេសកាណាដា ដោយនិយាយថា “ប្រសិនបើពួកគេចង់លេងហ្គេម ខ្ញុំមិនប្រកាន់ទេ។ យើងអាចលេងហ្គេម ដែលពួកគេចង់បាន»។ លោក Trump បាននិយាយថា លោកគ្រោងនឹងនិយាយជាមួយសមភាគីកាណាដា និងម៉ិកស៊ិកនៅថ្ងៃច័ន្ទ៕
ប្រែសម្រួលៈ ណៃ តុលា

To Top