ព័ត៌មានអន្តរជាតិ

វិធានការដំឡើងពន្ធ របស់អាមេរិក បង្កឱ្យមានការរិះគន់ និងការព្រួយបារម្ភ ក្នុងប្រទេសអាល្លឺម៉ង់

AFP

ប៊ែរឡាំងៈ វិធានការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសកាណាដា ម៉ិកស៊ិក និងចិន បានបង្កការរិះគន់ និងការព្រួយបារម្ភក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃសៅរ៍លោក ត្រាំ បានបញ្ជាឱ្យដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដានិងពន្ធ ១០ភាគរយលើទំនិញចិន។ លោកក៏បានផ្តល់សញ្ញាថា សហភាពអឺរ៉ុប អាចជាប្លុក នៃការដាក់ពន្ធគយបន្ទាប់ ដោយលើកឡើង ពីអតិរេកពាណិជ្ជកម្ម ជាប់លាប់របស់ប្លុក ជាមួយសហរដ្ឋអាមេរិក ។ ខណៈពេលដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ជាមួយសហរដ្ឋអាមេរិក អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសង្កត់ធ្ងន់ថា អាទិភាពទីមួយ គួរតែ “មិនបែងចែកពិភពលោក ជាមួយនឹងរបាំងពន្ធគយជាច្រើនបែបនេះ” ។

ប្រធានសហភាពប្រជាធិបតេយ្យ គ្រិស្តសាសនាអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងថា “ពន្ធគយមិនធ្លាប់ជាគំនិតល្អ ក្នុងការដោះស្រាយ ជម្លោះគោលនយោបាយ ពាណិជ្ជកម្មនោះទេ” ដោយបានព្រមានពីប្រតិកម្ម តបនៅសហរដ្ឋអាមេរិក ដោយសារការកើនឡើង នៃថ្លៃដើមនាំចូលនឹង ជំរុញអតិផរណា និងប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិកដោយផ្ទាល់។

លោក Dirk Jandura ប្រធានសហព័ន្ធអាល្លឺម៉ង់លក់ដុំ ពាណិជ្ជកម្ម និងសេវាកម្មបរទេស (BGA) បានពណ៌នាអំពីពន្ធនេះថាជា “ការព្រមានយ៉ាងច្បាស់ដល់សហភាពអឺរ៉ុប និងលោកស្រី Ursula von der Leyen” ដោយសង្កត់ធ្ងន់ថា ទាំងអាល្លឺម៉ង់ និងសហភាពអឺរ៉ុប មិនគួរនៅស្ងៀមឡើយ។

លោក Jandura បានលើកឡើងថា ការផ្លាស់ប្តូររបស់លោក ត្រាំ នឹងមានតម្លៃខ្ពស់ សម្រាប់ជនជាតិ អាមេរិក ដោយបន្ថែមថា “អ្នកចាញ់តែងតែជា អ្នកប្រើប្រាស់ចុងក្រោយ ដែលនឹងមានអារម្មណ៍ថា មានការកើនឡើងតម្លៃ”។ ក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន ក៏កំពុងទប់ទល់នឹងផលប៉ះពាល់នេះផងដែរ ដោយសារមនុស្សជាច្រើនផ្គត់ផ្គង់ទីផ្សារសហរដ្ឋអាមេរិក ពីម៉ិកស៊ិក ជាពិសេសនៅក្នុងឧស្សាហកម្មរថយន្ត។

យោងតាមកាសែតអាល្លឺម៉ង់ Handelsblatt ម៉ិកស៊ិក គឺជាទីតាំងវិនិយោគ ដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ នៅអាមេរិកឡាទីនអស់ រយៈពេលជាច្រើនឆ្នាំ ដោយមានការវិនិយោគ សរុបលើសពី ៤៥ ពាន់លានដុល្លារអាមេរិកចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០។ ក្រុមហ៊ុន Volkswagen Group ដែលដំណើរការរោងចក្រផលិត រថយន្តធំជាងគេ មួយនៅក្នុងប្រទេសម៉ិកស៊ិក ផលិតរថយន្តជិត ៨០ ភាគរយនៃរថយន្តនៅអាមេរិក ខាងជើងនៅក្នុងប្រទេសម៉ិកស៊ិក និងកាណាដា ។ អ្នកនាំពាក្យក្រុមហ៊ុន Volkswagen បានសម្តែងការព្រួយបារម្ភអំពីការ ធ្លាក់ចុះសេដ្ឋកិច្ចសក្តានុពល នៃពន្ធគយ ដោយព្រមានពីផលប៉ះពាល់អវិជ្ជមាន លើអ្នកប្រើប្រាស់អាមេរិក និងឧស្សាហកម្មរថយន្តសកល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top