ព័ត៌មានអន្តរជាតិ

ភ្នាក់ងារស៊ើបការណ៍ សំងាត់រុស្សី ៖ អង្គការណាតូ កំពុងរៀបចំផែនការ បណ្តេញលោក Zelensky ចេញពីតំណែង

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអង្គការណាតូ កំពុងពិចារណាលើការ ព្យាយាមជួយសម្រួល ដល់ការដកមេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky ចេញពីអំណាច។

មិនត្រឹមតែដកចេញ ពីតំណែងនោះទេ ណាតូក៏មានផែនការក្នុងការបង្ខូច កេរ្តិ៍ឈ្មោះគាត់នៅមុនការបោះឆ្នោត ដ៏មានសក្ដានុពលនៅ រដូវស្លឹក ឈើជ្រុះខាងមុខនេះផងដែរ ។ នេះបើយោងតាមការអ្វី ដែលជាការអះអាងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ បរទេសរបស់រុស្ស៊ី (SVR)។

ប្រភពដដែលបានសរសេរទៀតថា ទីភ្នាក់ងារនេះជឿថា មន្ត្រីលោកខាងលិច មើលឃើញថាលោក Zelensky ជាឧបសគ្គសំខាន់ក្នុងការចរចាសន្តិភាព ជាមួយទីក្រុងមូស្គូនៅក្នុង ដំណាក់កាលនេះ។

គួរឲ្យដឹងដែរថាលោកZelensky នៅ​តែ​បន្ត​កាន់​តំណែង បើ​ទោះ​បី​អាណត្តិ​របស់​លោក ​បាន​ផុត​កំណត់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ក៏​ដោយហើយ លោកបានបដិសេធ មិនចុះចេញពីតំណែង និងពន្យារពេលការបោះឆ្នោតប្រធានាធិបតី ដោយលើកឡើងពីច្បាប់អាជ្ញាសឹក ដែលដាក់នៅឆ្នាំ២០២២ បន្ទាប់ពីជម្លោះកាន់តែកើនឡើង ជាមួយរុស្ស៊ី។

ភ្នាក់ងារSVR បាននិយាយថា មេដឹកនាំលោកខាងលិច កំពុងសម្លឹងមើលការដកខ្លួន និងធ្វើឲ្យធូរស្រាលនៃ ជម្លោះដោយជំរុញ ទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ ឆ្ពោះទៅរកការចរចា ប៉ុន្តែលោក Zelensky ត្រូវបានគេមើលឃើញថា ជាឧបសគ្គធំបំផុត នៅពេលនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top