បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានផ្នែកគោលនយោបាយ ការបរទេសរបស់សហភាព អឺរ៉ុបលោកស្រី Kaja Kallas បានព្រមានថា សង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងធ្វើឱ្យប៉ះពាល់ ដល់ភាគីទាំងសង ខាង ដោយលើកឡើងថា មានតែប្រទេសចិនប៉ុណ្ណោះ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីជម្លោះនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់សហភាពអឺរ៉ុប ម្តងហើយម្តងទៀត អំពីការអនុវត្តពាណិជ្ជកម្ម មិនយុត្តិធម៌ជាមួយនឹងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោន។
បន្ទាប់ពីបានប្រកាស ពីពន្ធគយលើប្រទេសម៉ិកស៊ិក កាណាដា និងចិនកាលពីសប្តាហ៍មុន លោកបានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា ដូចគ្នានឹងពិតជាកើតឡើង ជាមួយសហភាពអឺរ៉ុប ដោយអះអាងថាប្លុកនេះ ពិតជាបានទាញយក ផលប្រយោជន៍ ពីសហរដ្ឋអាមេរិកយ៉ាងច្រើន ។
ថ្លែងនៅមុនការជួបជុំក្រៅផ្លូវការ នៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ូសែលកាលពីថ្ងៃចន្ទ លោកស្រី Kallas បានឆ្លើយតបទៅនឹងការព្រមាន របស់លោក Trump ដោយបញ្ជាក់ថាសង្គ្រាមពាណិជ្ជកម្ម នឹងមិនផ្តល់ផល ប្រយោជន៍ដល់ភាគីណាមួយឡើយ ។
គួរឲ្យដឹងដែរថាមេដឹកនាំអឺរ៉ុប ផ្សេងទៀតបានបន្ទរ ពីកង្វល់របស់លោកស្រី Kallas ផងដែរក្នុងនោះដូចជាលោក អធិការបតីអាល្លឺម៉ង់ Olaf Scholz បានអំពាវនាវ ឱ្យមានការចូលរួមការទូត ដោយបញ្ជាក់ថា ខណៈពេលដែលសហភាព អឺរ៉ុបអាច ប្រតិកម្មចំពោះគោលនយោបាយ ពន្ធរបស់អាមេរិកហើយ កិច្ចសហប្រតិបត្តិការ គួរតែត្រូវបានផ្តល់អាទិភាព៕
ប្រែសម្រួល៖ស៊ុនលី