បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញអំពីការត្រៀមខ្លួន ដើម្បីចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួចរាល់ហើយ ប្រសិនបើវាជាជម្រើសតែមួយគត់ ដើម្បីនាំជម្លោះអ៊ុយក្រែន ដល់ទីបញ្ចប់។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានធ្វើការកត់សម្គាល់អំឡុង កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអង់គ្លេស Piers Morgan ដោយមានការដកស្រង់ចេញផ្សាយកាលពីថ្ងៃអង្គារដោយ នៅពេលសួរថាតើលោកបានត្រៀមខ្លួន ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីទេ លោក Zelensky បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការធ្វើដូច្នេះ ។
លោកបានបញ្ជាក់បែបនេះថា ៖ប្រសិនបើជាការរៀបចំតែមួយគត់ ដែលយើងអាចនាំមកនូវសន្តិភាពដល់ពលរដ្ឋអ៊ុយក្រែន ហើយមិនបាត់បង់អាយុ ជីវិតប្រជាជន ប្រាកដណាស់យើងនឹងទៅរៀបចំនេះ សម្រាប់កិច្ចប្រជុំនេះ។
យ៉ាងណាក្តីគេសង្កេតឃើញថាការលើកឡើងនេះ ហាក់ដូចជាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជាក់ស្តែងក្នុងគោលជំហររបស់ Zelenskyពីព្រោះថា លោកធ្លាប់បានបដិសេធម្តងហើយម្តងទៀត ក្នុងការចរចាជាមួយលោក Putin កាលពីអតីតកាល ហើយថែមទាំងបានចុះហត្ថលេខា លើក្រឹត្យមួយហាមឃាត់ការចរចាណាមួយជាមួយទីក្រុងមូស្គូ និងលោកប្រធានាធិបតីរុស្សី ជាពិសេសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី