ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំង ថា ប្រទេសចិន តែងតែប្រឆាំងទៅនឹងការប៉ុនប៉ងធ្វើឱ្យ ហួសពីគោលគំនិតនៃសន្តិសុខជាតិ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់សហគ្រាសចិន។
អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ទាំងនេះ ជាការឆ្លើយតបទៅនឹងសំណួរ ដែលពាក់ព័ន្ធទាក់ទងនឹងការរារាំងការចូលទៅកាន់ DeepSeek ដោយនាយកដ្ឋានរដ្ឋាភិបាល មួយចំនួននៅក្នុងសាធារណរដ្ឋកូរ៉េ។
លោកបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យដោយអនុលោមតាមច្បាប់ ហើយនឹងមិនដែលស្នើឱ្យក្រុមហ៊ុន ឬបុគ្គលនានាប្រមូល ឬរក្សាទុកទិន្នន័យក្នុងទម្រង់ខុសច្បាប់ឡើយ។
លោកបានបន្ដថា ប្រទេសចិនតែងតែប្រឆាំងទៅនឹងការអនុវត្ត នៃការលាតសន្ធឹងលើគោលគំនិតសន្តិសុខជាតិ និងនយោបាយបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយបន្ថែមថា ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ៕
ប្រែសម្រួល ឈូក បូរ៉ា