ព័ត៌មានអន្តរជាតិ

ចៅក្រមតុលាការអាមេរិក រារាំងបទបញ្ជារបស់លោក Trump ក្នុងការផ្ទេរអ្នកទោស ដែលកែភេទពីប្រុសទៅស្រី ទៅដាក់ឃុំក្នុងពន្ធនាគារបុរសវិញ

RT News

បរទេស ៖ ចៅក្រមអាមេរិក មួយរូបរបស់អាមេរិក បានរារាំងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ពីការផ្ទេរអ្នកទោសប្តូរភេទ ទៅដាក់នៅពន្ធនាគារ បុរស និងកាត់ផ្តាច់លទ្ធភាព ទទួលបានការព្យាបាលទាក់ទង នឹងអ្វីដែលគេហៅថា ការផ្លាស់ប្តូរយេនឌ័រថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្ត របស់ចៅក្រមអាមេរិកនេះ ជំទាស់នឹង បទបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខាដោយលោក Trump កាលពីថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃដំបូងរបស់លោកក្នុងការចូលកាន់តំណែង បទបញ្ជានេះកំណត់យ៉ាងច្បាស់លាស់ថា ការិយាល័យសហព័ន្ធធានាថា “បុរសមិនត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់ស្ត្រី” ឡើយ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីសម្រេចដ៏ទូលំទូលាយដែលបញ្ឈប់ជាបណ្តោះអាសន្ននូវបទបញ្ជាប្រតិបត្តិនោះ ចៅក្រម District អាមេរិក Royce Lamberth ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃ អង្គារបានកំណត់ថា អ្នកទោសកែភេទបីនាក់ដែលបានដាក់ពាក្យប្តឹងមុននេះ ទំនងជានឹងទទួលបានជោគជ័យ ក្នុងការបង្ហាញថា គោលនយោបាយនេះ មិនស្របតាមរដ្ឋធម្មនុញ្ញ។

នៅក្នុងពាក្យបណ្ដឹង ស្ត្រីកែភេទដែលជាប់ឃុំឃាំងបានចោទប្រកាន់ប្រធានាធិបតី Donald Trump ពីបទបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ ដោយការលុបបំបាត់លទ្ធភាពទទួលបានសេវាថែទាំសុខភាពតាមរយៈបទបញ្ជាប្រតិបត្តិដែល “ហាមឃាត់ជាដាច់ខាតនូវការថែទាំសុខភាពដល់អ្នកប្តូរភេទ ដោយមិនគិតពីភាព ចាំបាច់ផ្នែកវេជ្ជសាស្ត្រឡើយ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top