ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់បណ្តាញCGTN 丨ទីក្រុង Harbin ក្លាយជាកន្លែងពេញ និយមដោយសារព្រឹតិ្តការណ៍ កីឡារដូវរងាអាស៊ី អ្នកផ្តល់បទសម្ភាសន៍ ជុំវិញពិភពលោក មានអារម្មណ៍ថា សេដ្ឋកិច្ចចិនមាននិន្នាការល្អ

ក្នុងរដូវរងានេះ ទីក្រុង Harbin ប្រទេសចិន មានភាពពេញ និយមម្តងទៀត ដោយសារតែព្រឹត្តិការណ៍ កីឡារដូវរងាអាស៊ី លើកទី៩ ។ ការស្ទង់មតិដែលធ្វើឡើង ដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកលេងអ៊ីនធឺណែត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រំពឹងថា នឹងឃើញប្រទេសចិនបើកចំហ និងរស់រវើកជាងមុន ហើយសម្គាល់ថា សេដ្ឋកិច្ចព្រិលទឹកកកបាន និងកំពុងក្លាយជាចំណុច កំណើនថ្មី សម្រាប់សេដ្ឋកិច្ច របស់ប្រទេសចិន ។

ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីនៅក្រុងHarbin គឺជាព្រឹត្តិការណ៍ព្រិលទឹកកក ចម្រុះអន្តរជាតិ ដ៏សំខាន់មួយទៀត ដែលរៀបចំដោយប្រទេសចិន បន្ទាប់ពីព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង ។ នៅក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ ចំនួន ៩៦% សម្គាល់ឃើញថា ព្រឹត្តិការណ៍កីឡា រដូវរងាអាស៊ី នឹងបង្កើនការនិយមចូលចិត្ត របស់ប្រជាជននៃបណ្តាប្រទេសអាស៊ីចំពោះកីឡាព្រិលទឹកកក និងលើកកម្ពស់កម្រិតកីឡា ព្រិលទឹកកករបស់ប្រទេសអាស៊ី ក៏ដូចជាពិភពលោកផងដែរ។ អ្នកផ្តល់បទ សម្ភាសន៍ចំនួន ៨៧,៨%យល់ឃើញថា ព្រឹត្តិការណ៍កីឡារដូវរងា អាស៊ីមានអំណោយ ផល់ដល់ការជំរុញការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ី ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៧% បានថ្លែងថា ទន្ទឹមនឹងប្រទេសចិនដាក់ចេញ គោលនយោបាយ លើកលែងទិដ្ឋាការកាន់តែល្អ ពួកគេរំពឹងថា នឹងឃើញប្រទេសចិន បើកចំហកាន់តែច្រើន និងមានកម្លាំងរស់រវើក កាន់តែខ្លាំង ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៦,៦% សម្គាល់ថា ព្រឹត្តិការណ៍កីឡាថ្នាក់អន្តរជាតិ អាចជួយផ្សព្វផ្សាយ កីឡាព្រិលទឹកកក នៅក្នុងប្រទេសចិន ។

តំបន់នានានៃប្រទេសចិនបានរៀបចំ សកម្មភាពពិសេសជាបន្តបន្ទាប់ ដែលរួមបញ្ចូលគ្នា នូវពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកីឡា ដូចជា “ព្រិលទឹកកក + ដើរទិញអីវ៉ាន់” “ព្រិលទឹកកក + អាហារឆ្ងាញ់” “ព្រិលទឹកកក + ទេសចរណ៍” និង “ព្រិលទឹកកក + កីឡា”ជាដើម ដោយផ្អែកលើធនធាន ទេសចរណ៍ផ្ទាល់ខ្លួន ។ ចំណុចនេះ អ្នកផ្តល់បទសម្ភាសន៍ជុំវិញ ពិភពលោកចំនួន ៩១,៩%ជឿជាក់ថា រូបមន្តនេះនឹង ជំរុញឱ្យធ្វើបរិវត្តកម្ម នូវការប្រើប្រាស់ ក្នុងតំបន់និងធ្វើ បច្ចុប្បនភាពឧស្សាហកម្ម ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៩៤,៧%គិតថា សេដ្ឋកិច្ចព្រិលទឹកកកបាននិង កំពុងក្លាយជាចំណុច កំណើនថ្មីមួយ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ។

សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះ ត្រូវបានចេញ ផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ដោយទាក់ទាញ អ្នកលេងអ៊ីនធឺណែតចំនួន ៤៦០៧ នាក់ឱ្យចូលរួមការបោះឆ្នោត និងបញ្ចេញមតិ របស់ពួកគេក្នុងរយៈពេល២៤ ម៉ោង ៕

To Top