ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍ កីឡាអាស៊ី រដូវរងាលើកទី ៩ នៅទីក្រុង Harbin លោក Bach ប្រធានគណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិ បានអញ្ជើញទៅទស្សនា មជ្ឈមណ្ឌលវិទ្យុអន្តរជាតិ នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាក្រុង Harbin កាលពីថ្ងៃទី ៧ ខែកុម្ភៈ ព្រមទាំង រួមជាមួយលោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់ក្រុមការងារ ផលិតសញ្ញាសាធារណៈ អន្តរជាតិនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Milano Cortina ឆ្នាំ២០២៦នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_08-59-06-1024x705.jpg)
លោក Bach បានថ្លែងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ យើងបានធ្វើជាសក្សី នៃការបើកដំណើរ ការប៉ុស្តិ៍ទូរទស្សន៍អូឡាំពិក របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន ហើយនឹងធ្វើជាសក្សី នៃការផ្សាយជា លើកដំបូងជាច្រើនលើក របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាផងដែរ ។យើងទន្ទឹងរង់ចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអាចប្រើបញ្ញាសិប្បនិមិ្មត និងបច្ចេកទេសផ្សាយកម្រិត 8K UHD ដើម្បីផ្សាយការប្រកួតកីឡាអូឡាំពិក តាមរយៈវិធីសាស្រ្ត ប្រកប ដោយភាពច្នៃប្រឌិតថ្មី ក្នុងន័យបង្ហាញពីស្មារតី កីឡាអូឡាំពិក នៃសាមគ្គីភាព មិត្តភាព និង សន្តិភាពដល់ពិភពលោក ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_08-59-10-1024x679.jpg)
លោក Shen Haixiong បានថ្លែងថា នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីរដូវរងាលើកនេះ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានទទួលរ៉ាប់រងភារកិច្ច ផ្តល់សែវាផ្សាយព្រឹត្តិការណ៍ កីឡាព្រិលទឹកកក អន្តរទ្វីបជាលើកដំបូង ដោយបានចាត់បញ្ជូនក្រុមការងារ ផ្សាយជាក្រុមការងារផ្សាយកីឡាអូឡាំពិក។ នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាMilano Cortina ឆ្នាំ២០២៦ យើងនឹងប្រើប្រាស់ យ៉ាងពេញលេញ នូវធនធាន បច្ចេកវិទ្យា និងឧត្តមភាព នៃវេទិកា នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ធ្វើជាអ្នកចូលរួមនិងអ្នកផ្សព្វផ្សាយ យ៉ាងសកម្ម នៃកីឡាអូឡាំពិកអន្តរជាតិ ដើម្បីធ្វើការរួមចំណែកថ្មី និងធំក្នុងការជំរុញ ការកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)