បរទេស៖ អាជ្ញាធរបាននិយាយថា យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿង ដែលបានធ្លាក់នៅភាគខាងលិចរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ក្នុងដំណើរផ្លូវទៅកាន់សហគមន៍កណ្តាលនៃទីក្រុង Nome ស្ថិតនៅលើសមុទ្រទឹកកកកាលពីថ្ងៃសុក្រ ដោយមនុស្សនៅលើយន្តហោះទាំង ១០ នាក់បានស្លាប់ទាំងអស់។ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះគឺជាគ្រោះថ្នាក់មួយ ក្នុងចំណោមមនុស្សស្លាប់ច្រើនបំផុតក្នុងរដ្ឋក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Mike Salerno អ្នកនាំពាក្យរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ កំពុងស្វែងរកទីតាំងដែលគេស្គាល់ ចុងក្រោយរបស់យន្តហោះ នៅពេលដែលបំណែកយន្តហោះត្រូវបានគេប្រទះឃើញ។ អ្នកហែលទឹកសង្គ្រោះពីរនាក់ត្រូវបានទម្លាក់ចុះដើម្បីស៊ើបអង្កេត។
រូបថតមួយសន្លឹកដែលផ្តល់ដោយឆ្មាំឆ្នេរសមុទ្រ បង្ហាញពីបំណែកសាកសព និងកំទេចកំទីរបស់យន្តហោះនៅលើទឹកកកក្នុងសមុទ្រ ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)