ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អាចនឹងបង្កើនការទណ្ឌកម្មទ្វេដង ទៅលើប្រទេសរុស្ស៊ី ជុំវិញបញ្ហានៅអ៊ុយក្រែន

xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរៀបចំរួចទៅហើយក្នុងការដាក់ទណ្ឌកម្ម កាន់តែខ្លាំងលើប្រទេសរុស្ស៊ី ដើម្បីជំរុញឱ្យមានការបញ្ចប់ជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ។

​បើ​តាមការដកស្រង់សំដីចេញពី​បេសកជន​ ពិសេស​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន លោក Keith Kelloggបានឲ្យដឹងទៀតដែរថាលោក Trump បានប្តេជ្ញាថានឹងចរចាដំណោះស្រាយចំពោះជម្លោះនេះ ហើយត្រូវបានគេរាយការណ៍ថាបានផ្តល់ពេល ១០០ថ្ងៃដល់លោក Kellogg ដើម្បីដោះស្រាយដំណោះស្រាយបញ្ហាទាំងអស់។
កាល​ពី​ខែ​មុន លោក​បាន​ព្រមាន​ពី​ការ​ ដាក់​ទណ្ឌកម្ម​ថ្មី​ប្រសិន​បើ​ក្រុង​មូស្គូ​បដិសេធ​ ការ​ដោះស្រាយ​មិន​ជាក់លាក់ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​លោក​មិន​ចង់​ធ្វើ​បាប​រុស្ស៊ី​ក្នុងរូបភាពបែបនេះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post នៅសប្តាហ៍នេះ លោក Kellogg បាននិយាយថា ទណ្ឌកម្មបច្ចុប្បន្នប្រឆាំងនឹងរុស្ស៊ីគឺ ត្រឹមតែកម្រិតបីប៉ុណ្ណោះនៅលើមាត្រដ្ឋានពី ១ទៅ១០ក្នុងលក្ខខណ្ឌនៃសម្ពាធសេដ្ឋកិច្ច។

លោក​បាន​ថ្លែង​ក្នុង​ការ​យោង​ជាក់ស្តែង ​មួយ​ចំពោះ​កញ្ចប់​ទណ្ឌកម្ម​ទី១៥របស់ EU ដែល​ផ្តោត​លើ​ការ​ផលិត និង​ការ​នាំ​ចេញ​ប្រេង​របស់​រុស្ស៊ី​ថា អ្នក​ពិតជា​អាច​បង្កើន​ទណ្ឌកម្ម ជាពិសេស​ទណ្ឌកម្ម​ចុងក្រោយ​បំផុតបាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top