បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz កាលពីថ្ងៃអាទិត្យបានការពារផែនការ របស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទទីភ្នាក់ងារជំនួយបរទេស ឬ USAID របស់ប្រទេសនេះ ដោយអះអាងថា “ញឹកញាប់ពេក” ដោយវាមិនស្របតាមផលប្រយោជន៍យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងខ្ជះខ្ជាយលុយ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Waltz បានប្រាប់ NBC “Meet the Press” ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កម្មវិធីអភិវឌ្ឍន៍អន្តរជាតិ ដែលជារឿយៗផ្តល់ជំនួយផ្នែកអាហារ និងមនុស្សធម៌នៅទូទាំងពិភពលោក “មិនសមស្របនឹងផលប្រយោជន៍របស់ សហរដ្ឋអាមេរិកជាយុទ្ធសាស្ត្រ ដូចជាការរុញច្រានប្រទេសចិននោះទេ។ ពួកគេកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាង ដែលនិយាយដោយត្រង់ៗទៅ គឺមិនស្របនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្រ ឬចក្ខុវិស័យរបស់ប្រធានាធិបតី»។
ជាងនេះទៅទៀត លោក Michael Waltz បាននិយាយថា “ជាញឹកញយ ជាញឹកញាប់ពេក មានតែប្រាក់សេនលើប្រាក់ដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យវាទៅដល់មនុស្សដែលត្រូវការ រវាងអ្នកម៉ៅការធំ អ្នកម៉ៅការបន្ត អ្នកម៉ៅការក្នុងស្រុក ប្រាក់ដុល្លារមិនត្រូវបានប្រើប្រាស់ … ដោយប្រាជ្ញា, យើងត្រូវពិនិត្យមើលឲ្យបានច្បាស់។ យើងត្រូវធ្វើឲ្យបានលឿន ហើយនោះជាអ្វីដែលត្រូវបានធ្វើ»។
លោក Trump កាលពីសប្តាហ៍មុនបានបញ្ជាឱ្យ ទីភ្នាក់ងារដែលមានបុគ្គលិក ១០.០០០នាក់ បិទទ្វារ ដោយមានតិចជាង ៣០០ នាក់ក្នុងចំណោមពួកគេដែលរំពឹងថា នឹងត្រូវបានរក្សាទុកជាយថាហេតុ ដោយសារតែកម្មវិធីរបស់ទីភ្នាក់ងារនេះត្រូវបាន ផ្លាស់ប្តូរទៅការគ្រប់គ្រង របស់ក្រសួងការបរទេស ឬត្រូវបានបញ្ចប់។
ទោះជាយ៉ាងណាក៏ដោយ ចៅក្រមសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្របានបញ្ជាឱ្យផ្អាក ជាបណ្តោះអាសន្ននូវផែនការដកបុគ្គលិក USAID រាប់ពាន់នាក់ចេញពីការងារ ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)