ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីស្រាអែល ថា លោក Trump នឹងពិភាក្សាជា មួយបណ្តាមេដឹកនាំអារ៉ាប់ ស្តីពីការតាំងទីលំនៅថ្មី របស់ប្រជាជន ប៉ាឡេស្ទីន

RT News

បរទេស៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយមេដឹកនាំអារ៉ាប់ ទាក់ទងនឹងសំណើ របស់លោកក្នុងការផ្លាស់ ទីលំនៅប្រជាជនប៉ាឡេស្ទីន ពីតំបន់ ហ្គាហ្សា ទៅកាន់ប្រទេសជិតខាង ខណៈដែលតំបន់ជុំវិញ កំពុងត្រូវបានសាងសង់ឡើងវិញ។ ផែនការរបស់លោក Trump ក្នុងការផ្តាស់ទីប្រជាជនប៉ាឡេស្ទីននេះ ក៏បានទាក់ទាញការថ្កោលទោស អន្តរជាតិផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ លោក Herzog បានទទូចថា ប្រធានាធិបតីអាមេរិកមិននិយាយអំពីការកាន់កាប់តំបន់ហ្គាហ្សាដោយយោធាទេ ហើយបានជំរុញឱ្យប្រទេសជិតខាងផ្តល់ដំណោះស្រាយជំនួស។

លោកថា “ប្រធានាធិបតី Trump គ្រោងនឹងជួបជាមួយមេដឹកនាំធំៗ មេដឹកនាំអារ៉ាប់ ទីមួយ និងសំខាន់បំផុត ស្តេចហ្ស៊កដានី និងប្រធានាធិបតីអេហ្ស៊ីប ហើយខ្ញុំគិតថា ព្រះអង្គម្ចាស់ រាជទាយាទនៃអារ៉ាប៊ីសាអូឌីតផងដែរ… ពួកគេគឺជាដៃគូ ដែលត្រូវតែស្តាប់ ត្រូវតែពិភាក្សាជាមួយ ។ យើងត្រូវតែដឹង ពីវិស័យ របស់ពួកគេផងដែរ ហើយមើលពីរបៀប ដែលយើងកសាងផែនការ ដែលមាននិរន្តរភាពសម្រាប់អនាគត” ។

ផែនការរបស់លោក Trump គិតគូរពីការអភិវឌ្ឍន៍ឡើងវិញរបស់តំបន់ ហ្គាហ្សា ទៅក្នុងអ្វីដែលលោកហៅថា “Riviera of the Middle East” ជាមួយនឹងប្រជាជនប៉ាឡេស្ទីនដែលបានផ្លាស់ទីលំនៅពីដំបូងទៅកាន់ប្រទេស ហ្សកដានី, អេហ្ស៊ីប និងប្រទេសអារ៉ាប់ផ្សេងទៀត មុនពេលតំបន់ខ្លះត្រូវបានតាំងទីលំនៅថ្មីនៅក្នុងទឹកដីដែលបានអភិវឌ្ឍឡើងវិញ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្តែងការគាំទ្រ ចំពោះសំណើនេះ ដោយហៅវាថាជា “គំនិតល្អដំបូង” ដែលលោកបានឮទាក់ទង នឹងអនាគតរបស់តំបន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top