ព័ត៌មានអន្តរជាតិ

CNN ៖ ទីភ្នាក់ងារសំងាត់អាមេរិក ចំណាយខ្ទង់លានដុល្លារ លើផ្ទាំងផ្សព្វផ្សាយ ដើម្បីជ្រើសរើសបុគ្គលិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដោយដកស្រង់ប្រភពពីទូរទស្សន៍ CNN ថា ទីភ្នាក់ងារសម្ងាត់អាមេរិក បានចេញផ្សាយការផ្សាយ ពាណិជ្ជកម្មជ្រើសរើសបុគ្គលិកថ្មី ដែលចំណាយប្រាក់ ចំនួន២លានដុល្លារ ពោលគឺទ្វេដង នៃការចំណាយ លើការផ្សាយ ពាណិជ្ជកម្មប្រភេទនេះ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការផ្សាយពាណិជ្ជកម្មនេះ ត្រូវបានចាក់ផ្សាយជាលើកដំបូង ក្នុងអំឡុងពេល Super Bowl ថ្ងៃអាទិត្យ ដែលជាការប្រកួតជើងឯកប្រចាំឆ្នាំ នៃការប្រកួតបាល់ទាត់ជាតិ (NFL)។

យោងតាមរបាយការណ៍ ការផ្សាយពាណិជ្ជកម្មរយៈពេលមួយនាទីត្រូវបានថតដោយអ្នកដឹកនាំរឿងហូលីវូដ Michael Bay ដែលត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តរឿង “Armageddon” “Transformers” និង “Pearl Harbor” ។

ប្រភពខ្លះ​បាន​អះអាង​ថា​ឃ្លីប​នេះ ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​គ្នា​ក្នុង​រយៈពេល ​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះប៉ុន្តែ ទូរទស្សន៍ CNN បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំច្បាប់ ស្តីពីសេរីភាពព័ត៌មាន ដើម្បីកំណត់តម្លៃ និងថវិកាពិតប្រាកដ សម្រាប់ការផ្សាយពាណិជ្ជកម្ម។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាការផ្សាយពាណិជ្ជកម្មនេះ ត្រូវបានចាក់ផ្សាយ ក្នុងអំឡុងពេលកម្មវិធី pregame នៅខាងក្នុង ព្រឹត្តិការណ៍Superdome ក្នុងទីក្រុង New Orleans ហើយ យោងតាមប្រភព ជិតស្និទ្ធនឹង NFL ម៉ោងផ្សាយពាណិជ្ជកម្ម ដែលត្រូវបានគេរាយការណ៍ថា បានធានានៅនាទីចុងក្រោយ ត្រូវបានបរិច្ចាគ ដែលមានន័យថាទីភ្នាក់សំងាត់ មិនចាំបាច់បង់ថ្លៃ បន្ថែមសម្រាប់ការចាក់ផ្សាយ របស់ខ្លួននោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top