ព័ត៌មានអន្តរជាតិ

ក្រុមមហាសេដ្ឋីដាណឺម៉ាក បង្កើតគ្រុបវិនិយោគបង្ហាញផែនការចង់ទិញរដ្ឋ California ជាមួយនឹងតម្លៃ ១ទ្រីលានដុល្លារ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុម​អ្នកមាន​នៅ​ប្រទេស​ដាណឺម៉ាក​ បាន​ស្នើ​ឱ្យ​ប្រទេស​របស់​ពួកគេ ​ទិញ​យក​រដ្ឋ​កាលីហ្វ័រញ៉ា​ California សហរដ្ឋអាមេរិក​ក្នុង​តម្លៃ ១ទ្រី​លាន​ដុល្លារ​ និង​ការ​ផ្គត់ផ្គង់​កុម្មង់នំនានាពីប្រទេស​ដាណឺម៉ាក ​ពេញ​មួយ​ជីវិតផងដែរ។

គួរឲ្យដឹងដែរថាគំនិត​នៃ​ការ​ទិញ​ទឹកដី​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ចាប់​អារម្មណ៍ ​របស់​លោក​ក្នុង​ការ​ទិញ​យកទឹកដី Greenlandចេញពីប្រទេសដាណឺម៉ាក។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវគំនិតរបស់លោកសាជាថ្មីម្តងហើយម្តងទៀត នៃផែនការគ្រប់គ្រងដែនកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ដោយលើកឡើងពីតម្លៃយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់កោះនេះ សម្រាប់សហរដ្ឋអាមេរិកប៉ុន្តែយ៉ាងណាក្តី ទាំងមន្ត្រីរបស់ដាណឺម៉ាកនិង Greenland បានច្រានចោលគំនិតនេះយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានផ្តល់យោបល់ថា លោកនឹងត្រៀមប្រើប្រាស់កម្លាំងយោធា និងសេដ្ឋកិច្ច ដើម្បីទទួលបានទឹកដីឲ្យទាល់តែបានដោយក្នុងនោះសូម្បីតែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានសង្កត់ធ្ងន់កាលពីខែមុនថា ការទិញ Greenland គឺជាគោលដៅដ៏ច្បាស់លាស់ និង មិនមែនជារឿងលេងសើចនោះទេ។

ជាការឆ្លើយតបទៅនឹងការ បន្តចំណាប់អារម្មណ៍របស់លោក Trump លើកោះនេះ ក្រុមអ្នកមានដែលត្រូវបានគេស្គាល់ថា Denmarkification បានគូសបញ្ជាក់អំពីសំណើផ្ទាល់ខ្លួនរបស់ខ្លួន ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយស្នើឱ្យដករដ្ឋកាលីហ្វ័រញ៉ាចេញពីដៃរបស់គាត់ ហើយបន្ថែមនូវការផ្គត់ផ្គង់កុម្មង់នំល្បីៗរបស់ដាណឺម៉ាកពេញមួយជីវិត ដើម្បី ធ្វើឱ្យកិច្ចព្រមព្រៀងកាន់តែគួរឲ្យទាក់ទាញទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top