ព័ត៌មានអន្តរជាតិ

ក្រសួងយុត្តិធម៌អាមេរិក បង្គាប់ឱ្យរដ្ឋអាជ្ញា ទម្លាក់ការចោទប្រកាន់ ប្រឆាំងនឹងអភិបាលក្រុងញូវយ៉ក

AFP

បរទេស៖ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទបានបង្គាប់ ឱ្យរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុងញូវយ៉ក ទម្លាក់ការចោទប្រកាន់ ពីបទពុករលួយប្រឆាំងនឹងអភិបាល ក្រុងញូវយ៉កលោក Eric Adams, នេះបើយោងតាមរបាយការណ៍ ពីអគ្គរដ្ឋអាជ្ញារងស្តីទីលោក Emil Bove ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Bove ដែលជាអ្នកតែងតាំងនយោបាយរបស់ប្រធានាធិបតី Donald Trump បានធ្វើអន្តរាគមន៍ក្នុងករណីនេះដោយនិយាយថា ការចោទប្រកាន់របស់លោក Adams បានជ្រៀតជ្រែកក្នុងយុទ្ធនាការបោះឆ្នោតអភិបាលក្រុងឆ្នាំ២០២៥ របស់គាត់។

អ្នកនាំពាក្យការិយាល័យមេធាវី សហរដ្ឋអាមេរិកនៅទីក្រុង Manhattan ដែលបាននាំយកការ ចោទប្រកាន់នេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ។

កំណត់ត្រារបស់តុលាការបាន បង្ហាញកាលពីល្ងាចថ្ងៃច័ន្ទថា រដ្ឋអាជ្ញា មិនទាន់បានបង្ហាញ ដល់ចៅក្រមដែលត្រួត ពិនិត្យករណីនេះទេ ចៅក្រមស្រុកអាមេរិក Dale Ho ក្នុងទីក្រុង Manhattan ថា ពួកគេគ្រោងនឹងទម្លាក់ ចោលសំណុំរឿងនេះ។

Adams គឺជាកម្មវត្ថុ នៃការចោទប្រកាន់ចំនួន៥ ដែលចោទប្រកាន់គាត់ពីបទ ទទួលយកផលប្រយោជន៍ ការធ្វើដំណើរពីមន្ត្រីតួកគី និងការបរិច្ចាគផ្នែកនយោបាយ ពីជនបរទេសជាថ្នូរនឹងការចាត់វិធានការ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសតួកគី៕
ប្រែសម្រួលៈ ណៃ តុលា

To Top