ព័ត៌មានអន្តរជាតិ

កសិដ្ឋានចិញ្ចឹមឆ្កែចំនួន ៤០ភាគរយ នៅប្រទេសកូរ៉េខាងត្បូងបានបិទ បន្ទាប់ពីការហាមឃាត់ការបរិភោគ

AFP
" "

កូរ៉េខាងត្បូង៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទបាននិយាយកាលពីថ្ងៃចន្ទថា កសិដ្ឋានចិញ្ចឹមសត្វឆ្កែ ចំនួន ៤០ភាគរយក្នុងប្រទេសកូរ៉េខាងត្បូង បានបិទចាប់តាំងពីច្បាប់ហាមឃាត់ ការទទួលទានសត្វឆ្កែបានចូលជាធរមានកាលពីឆ្នាំមុន។

ទិន្នន័យរបស់ក្រសួងបង្ហាញថា កសិដ្ឋានសត្វឆ្កែចំនួន ៦២៣ ក្នុងចំណោម ១,៥៣៧ បានបិទចាប់តាំងពីខែសីហា ឆ្នាំ២០២៤ មក។ ក្រុមមន្ត្រីបានព្យាករណ៍ថា ប្រហែល ៦០ភាគរយនៃកសិដ្ឋានសត្វឆ្កែទាំងអស់ ក្នុងប្រទេសនឹងឈប់ដំណើរការនៅចុងឆ្នាំនេះ។

" "

សារព័ត៌មាន Korea Herald បានរាយការណ៍ថា ការហាមប្រាមបានចូលជាធរមានកាលខែសីហា ឆ្នាំ ២០២៤ ហាមប្រាមការបង្កាត់ពូជ ការកាប់សម្លាប់ ការចែកចាយ និងការលក់សត្វឆ្កែសម្រាប់សាច់។ នៅក្រោមបទប្បញ្ញត្តិថ្មី អ្នកបំពានអាចប្រឈមមុខនឹង ការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៣០លានវ៉ុន (២០,៦៣៧ ដុល្លារអាមេរិកចាប់ពីឆ្នាំ ២០២៧។

" "

មន្ត្រីក្រសួងកសិកម្មបាននិយាយថា រដ្ឋាភិបាលមានគម្រោងគាំទ្រកសិដ្ឋានចិញ្ចឹមសុនខ ដែលរងផលប៉ះពាល់ក្នុងការផ្លាស់ប្តូរ ទៅអាជីវកម្មផ្សេងទៀត ឬបិទទ្វារនៅឆ្នាំ ២០២៧៕

To Top