ព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងាលើកទី ៩ ជួបជាមួយ”បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីពិភពលោក” –ឥស្សរជន នៃប្រទេសអាស៊ី ជាច្រើនរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៅទីក្រុង Harbin ដែលជា”ទីក្រុងទឹកកក” របស់ប្រទេសចិន
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-55-48-1024x699.jpg)
នៅថ្ងៃទី ១០ ខែកុម្ភៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍ កីឡាអាស៊ីរដូវរងាលើកទី ៩ កំពុង បើកធ្វើនៅទីក្រុង Harbin សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ដ៏ពិសេស” ព្រឹត្តិការណ៍កីឡា អាស៊ីរដូវរងាលើកទី ៩ ជួបជាមួយ ” បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បន្ទាប់ពីត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីពិភពលោក “បានប្រារព្ធ ធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ។ អត្តពលិក មន្រ្តីគណៈប្រតិភូកីឡា និងអ្នកសារព័ត៌មានជិត ២០ រូប ដែលមកពីប្រទេសម៉ុងហ្គោលី ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌានិងនេប៉ាល់ជាដើម បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ នៅក្នុងស្ទូឌីយោរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមគ្នាអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ។
ក្នុងសកម្មភាពលើកនេះ ភ្ញៀវកិត្តិយសមកពីប្រទេសនានា បានរួមគ្នាច្រៀងបទចម្រៀង ក្រោមចំណងជើង «ដើរកម្សាន្តនៅប្រទេសចិន» ដែលច្នៃនិពន្ធដោយមជ្ឈមណ្ឌលកម្មវិធីភាសា តំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ដើម្បីបង្ហាញពីសេចក្តីប្រាថ្នា និងការរំពឹងទុក របស់បណ្តាប្រទេសនានា លើពិភពលោក ចំពោះការធ្វើទំនើបកម្ម ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)