ព័ត៌មានអន្តរជាតិ

រាត្រីសមោស រអបអរសាទរបុណ្យ អ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អញ្ជើញលោកអ្នករួមគ្នា អបអរសាទរបុណ្យ ហែអ្នកតា

រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅវេលា ម៉ោង២០ថ្ងៃទី១២ខែកុម្ភៈ ។ ក្នុងបរិយាកាស សប្បាយរីករាយនិងសិរីមង្គល រាត្រីសមោសរនឹងផ្តល់ នូវការជួបជុំគ្រួសារ ដែលប្រកប ដោយខ្លឹមសារប្រពៃណី និងកម្លាំងរស់រវើក សម័យទំនើបតាមរយៈចម្រៀង របាំ អាយ៉ៃចិន ល្ខោនខ្លីៗ ល្ខោនហ៊ី និងកម្មវិធីវេទមន្តជាដើម ដើម្បីរួមជាមួយទស្សនិកជន ទូទាំងពិភពលោក អបអរសាទរបុណ្យហែអ្នកតា ។

នៅម៉ោង២០ថ្ងៃទី១២ ខែកុម្ភៈនេះ រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតា ឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ ដូចជាប៉ុស្តិ៍ចម្រុះនិងប៉ុស្តិ៍សិល្បៈនៃស្ថានីយទូរទស្សន៍មជ្ឈិមចិន CCTV ជាដើម ហើយវិទ្យុ ដូចជា Music Radio និង Radio The Greater Bay ជាដើមនិងវេទិកាប្រព័ន្ធ សារព័ត៌មានថ្មីដូចជា កម្មវិធី APP ព័ត៌មាន និងកម្មវិធី APP វីដេអូឃ្លីបរបស់ CCTV ជាដើមក៏នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាដែរ ៕

To Top