ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង៖ ផលប៉ះពាល់នៃពន្ធគយទៅវិញទៅមក របស់ ត្រាំ អាចត្រូវបានកំណត់ដោយសារតែ FTA

yonhap News
" "

សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានឲ្យដឹងថា ផលប៉ះពាល់នៃពន្ធគយចុងក្រោយបង្អស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលជាមិនប៉ះពាល់ដល់សេដ្ឋកិច្ច របស់កូរ៉េខាងត្បូងខ្លាំងនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការត្រួតពិនិត្យជាបន្ត។

កាលពីថ្ងៃព្រហស្បតិ៍លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈរបស់ប្រធានាធិបតី ដែលបង្ហាញពីផែនការដ៏ទូលំទូលាយមួយ ក្នុងការកំណត់ពន្ធជាក់លាក់របស់ ប្រទេសលើដៃគូពាណិជ្ជកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក ដោយបង្កើនការព្រួយបារម្ភនៅទីនេះ ខណៈដែលអតិរេកពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិកឈានដល់ ៥៥.៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។

" "

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលលើបញ្ហាសេដ្ឋកិច្ច លោក Choi បានកត់សម្គាល់ថា ឥទ្ធិពលនៃគោលនយោបាយចុងក្រោយ របស់សហរដ្ឋអាមេរិកអាចនឹងមានកម្រិត ដោយសារអត្រាពន្ធទាបរបស់កូរ៉េខាងត្បូងអនុវត្ត ចំពោះការនាំចេញរបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

" "

ក្រសួងហិរញ្ញវត្ថុបាននិយាយថានៅក្រោម FTA អត្រាពន្ធជាមធ្យមលើការនាំចូល ពីសហរដ្ឋអាមេរិកបានឈរនៅ ០.៧៩ ភាគរយគិតត្រឹមឆ្នាំ ២០២៤ ជាមួយនឹងអត្រាទាបនៅពេល ពិចារណាលើការសងប្រាក់វិញ ក្រសួងហិរញ្ញវត្ថុបាននិយាយថា។ អត្រានេះត្រូវបានគេរំពឹងថា នឹងថយចុះបន្ថែមទៀតនៅឆ្នាំនេះ ស្របតាមផែនការកាត់បន្ថយពន្ធប្រចាំឆ្នាំ។

ក្រសួងបានឲ្យដឹងថា អត្រាពន្ធលើទំនិញផលិតដែលនាំចូល ពីសហរដ្ឋអាមេរិកគឺនៅកម្រិតសូន្យភាគរយរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីស្តីទីបានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ ដោយសារតែសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងវាយតម្លៃមិនត្រឹមតែពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបាំងមិនមែនពន្ធផងដែរ ដូចជាពន្ធលើតម្លៃបន្ថែម និងពន្ធសេវាកម្មឌីជីថលជាដើម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top