ព័ត៌មានអន្តរជាតិ

ជប៉ុន ទាមទារឲ្យអាមេរិក ដកពន្ធគយ និងការដាក់ ពន្ធទៅវិញទៅមក

kyodo

មុយនិក៖ រដ្ឋមន្ត្រីការបរទេស ជប៉ុនលោក Takeshi Iwaya បានឲ្យដឹងថា លោកបានសួរសមភាគីអាមេរិកលោក Marco Rubio ថាប្រទេសជប៉ុនត្រូវបានលើកលែងពីផែនការ របស់ប្រធានាធិបតីលោ ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធដែក និងអាលុយមីញ៉ូម ២៥ភាគរយ និងពន្ធទៅវិញទៅមក។

នៅក្នុងការផ្លាស់ប្តូរខ្លីមួយនៅខាងក្រៅសន្និសិទសន្តិសុខទីក្រុងមុយនិក នៅប្រទេសអាល្លឺម៉ង់ លោក Iwaya ក៏បានបង្ហាញពីបំណងរបស់លោក ក្នុងការធ្វើកិច្ចពិភាក្សាសន្តិសុខ  ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរ “នៅដំណាក់កាលដំបូង” នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដើម្បីតាមដានកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងលោក ត្រាំ នៅសេតវិមានកាលពីថ្ងៃទី០៧ ខែកុម្ភៈ ដែលជាកន្លែងដែលអ្នកទាំងពីរបានយល់ព្រមបន្ត “យុគសម័យមាសថ្មី” នៃទំនាក់ទំនងទ្វេភាគី និងបានសន្យាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីប្រកាសព័ត៌មានថា លោក lwaya និងលោក Rubio “បានអះអាងថាពួកគេនឹង ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចជប៉ុន-អាមេរិកបន្ថែមទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងបរិបទ លោក Iwaya “បានធ្វើការទាមទារ” ទាក់ទងនឹងវិធានការពន្ធគយ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

ស្តីពីពន្ធលើរថយន្ត ដែលលោក ត្រាំ បាននិយាយថា រដ្ឋបាលនឹងចាប់ផ្តើមនៅថ្ងៃទី០២ ខែមេសា លោក Iwaya បានប្រាប់អ្នកយកព័ត៌មានថា លោក “បានលើកសំណួរ” ជាមួយលោក Rubio អំពីវិធានការនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top