ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា ពន្ធរបស់សហរដ្ឋអាមេរិក លើរថយន្តនាំចូល នឹងមកដល់នៅថ្ងៃទី០២ ខែមេសា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងដំឡើងពន្ធ លើរថយន្តដែល នាំចូលនៅថ្ងៃទី០២ ខែមេសា ដែលអាចបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន ផលិតរថយន្តជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង។

លោក ត្រាំ មិនបានផ្តល់ព័ត៌មាន លម្អិតទេ រួមទាំងប្រទេសណាខ្លះ អាចជាគោលដៅ។  គាត់បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval Office ថា “ខ្ញុំនឹងធ្វើវានៅថ្ងៃទី០១ ខែមេសា វា​ចំណាយ​លុយ​ច្រើន​ណាស់ ក្នុងមួយថ្ងៃ​ៗ ប៉ុន្តែ​យើង​នឹង​ធ្វើ​វា​នៅ​ថ្ងៃ​ទី០២ ខែ​មេសា”។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីប្រកាសមិនច្បាស់លាស់របស់លោក ត្រាំ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកបានបញ្ជាឱ្យមន្ត្រីរដ្ឋបាលរៀបចំ សម្រាប់ការអនុវត្តពន្ធគយទៅវិញទៅមក ជាមួយនឹងការតែងតាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់លោក Howard Lutnick បានឲ្យដឹងថាវិធានការបែបនេះអាចត្រូវ បានដាក់នៅដើមខែមេសា ។

វាមិនត្រូវបានគេដឹងភ្លាមៗថា តើពន្ធលើរថយន្ត ដែលរំពឹងទុកគឺជាផ្នែកមួយនៃការបង្កើន ពន្ធនាំចូលដែលនឹង ត្រូវដាក់លើផលិតផលមួយចំនួនដោយរដ្ឋបាល ដើម្បីផ្គូផ្គងការគិតថ្លៃដែលចេញ ដោយប្រទេសផ្សេងទៀត លើទំនិញរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top