បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលជំនួយការផ្នែកកិច្ចការងារ គោលនយោបាយការបរទេស របស់ប្រធានាធិបតីរុស្សីលោក Vladimir Putin លោក Yury Ushakov បាននិយាយថា គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី និងអាមេរិកនឹងធ្វើកិច្ចចរចា នៅទីក្រុងរីយ៉ាដ ដោយគ្មានការចូល រួមពីប្រទេសទី៣ឡើយ។
យ៉ាងណាក្តីកាលពីព្រឹក ថ្ងៃចន្ទម្សិលមិញនេះដែរ លោក Vladimir Zelensky របស់អ៊ុយក្រែនបានថ្លែងថា ក្រុងកៀវនឹងចាត់ទុកការចរចាណាមួយដោយគ្មាន ការជាប់ពាក់ព័ន្ធរបស់ខ្លួនថាជាមោឃៈ។
យោងតាមលោក Ushakov ការពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារមានគោល បំណងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែនហើយក្នុងនោះលោក Ushakov បានបញ្ជាក់ថា៖កិច្ចពិភាក្សានៅទីក្រុងរីយ៉ាដនឹងមានលក្ខណៈទ្វេភាគីរវាងរុស្ស៊ីនិងអាមេរិកប៉ុណ្ណោះ។
លោក Ushakov បាននិយាយថា គណៈប្រតិភូរុស្ស៊ីនឹង រួមបញ្ចូលរដ្ឋមន្ត្រីការបរទេស Sergey Lavrov និងខ្លួនគាត់ផ្ទាល់ដែលក្នុងនោះ លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព (RDIF) ក៏អាចចូលរួមផងដែរ ។ RDIFបង្កើតឡើងក្នុងឆ្នាំ ២០១១ជាមូលនិធិនេះ មានគោលបំណងទាក់ទាញការវិនិយោគផ្ទាល់ និងដើមទុនបណ្តាក់ទុន ចូលទៅក្នុងប្រទេសរុស្ស៊ី ។
ដោយឡែកភាគីអាមេរិកនឹងត្រូវបានតំណាង ដោយរដ្ឋមន្ត្រីការបរទេស អាមេរិក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិ របស់លោក Trump លោក Mike Waltz និងលោក Steve Witkoff បេសកជនពិសេស សម្រាប់មជ្ឈិមបូព៌ាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
