ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គុ៖ ទាំងចក្រភពអង់គ្លេស និងប្លុកអឺរ៉ុប មិនអាចដាក់បញ្ចូលក្នុងតុចរចា សម្រាប់អ៊ុយក្រែនបានឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មិនអាចជាផ្នែកនៃកិច្ចចរចា សន្តិភាពអ៊ុយក្រែនបានទេ ដោយសារពួកគេគ្មានសមត្ថភាពចរចានោះឡើយ។

អ្នកការទូតរូបនេះបានធ្វើអត្ថាធិប្បាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងលោក Yury Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសកំពូល របស់ប្រធានាធិបតី Vladimir Putin បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត រួចទៅហើយកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាទ្វេភាគីជាមួយអ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក ការពិភាក្សាដែលសហភាពអឺរ៉ុប និងអ៊ុយក្រែនមិនត្រូវបានអញ្ជើញ។

អ្នកការទូតរូបនេះបាននិយាយថា អ្នកទាំងពីរសុទ្ធតែមនុស្សខ្វាក់ភ្នែកដោយ បំណងប្រាថ្នាដ៏ឆ្កួតលីលាដើម្បីកម្ចាត់រុស្ស៊ី នៅលើសមរភូមិក្រោមកណ្តាប់ដៃ របស់ប្រជាជនអ៊ុយក្រែនដែលនៅរស់រានមានជីវិត។ លោកបានបន្ថែមថា ទាំងប្រទេសសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មិនស័ក្តិសមក្នុងការបម្រើ ជាអ្នកធានា ឬឈ្មួញកណ្តាលឡើយចំពោះបទឈប់បាញ់ ដ៏មានសក្តានុពលរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការបញ្ចប់អរិភាព លោក Keith Kellogg ក៏បានកត់សម្គាល់ផងដែរថា រដ្ឋអឺរ៉ុបមិនមានកន្លែងនៅក្នុងកិច្ចចរចា សន្តិភាពនាពេលខាងមុខនោះទេ។
បារាំង និងអាល្លឺម៉ង់ដែលបម្រើ ជាអ្នកធានាលោកខាងលិចនៃកិច្ចព្រមព្រៀង Minsk ក៏បានត្រឹមធ្វើឲ្យបរាជ័យ កិច្ចព្រមព្រៀងដែលគេសន្មត់ថា មានគោលបំណងបញ្ឈប់អរិភាពរវាងអ៊ុយក្រែន និង Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិតដែរកាលពីពេលកន្លងមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top