ព័ត៌មានអន្តរជាតិ

បក្សីខ្សោយ ក៏អាចហោះខ្ពស់ នាំមុខគេ

តើយើងត្រូវការពិភពលោកបែបណា? ពិភពលោកដ៏យុត្តិធម៌ដែលអភិវឌ្ឍរួមគ្នា ។

ការលុបបំបាត់ភាពក្រីក្រ ជាគោលដៅរួម របស់គ្រប់ប្រទេសនានាលើពិភពលោក ហើយជាតម្រូវការបន្ទាន់ នៃសកលខាងត្បូងដែរ។ លោក Xi Jinping មេដឹកនាំកំពូលចិន បានអំពាវនាវច្រើនលើកថា គួរកសាងពិភពលោកដ៏យុត្តិធម៌ ដែលអភិវឌ្ឍរួមគ្នា បញ្ហាក្រីក្រនៃប្រទេស កំពុងអភិវឌ្ឍន៍ អាចដោះស្រាយបាន បក្សីខ្សោយ ក៏អាចហោះមុនគេ ហោះខ្ពស់បានដែរ ប្រទេសចិន អាចជោគជ័យ ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក៏អាចជោគជ័យដូចគ្នា ។

កាលពីឆ្នាំ២០១២ GDP សម្រាប់មនុស្សម្នាក់ៗ របស់ប្រទេសចិនត្រឹមតែ៦៣០០ ដុល្លារអាមេរិកប៉ុណ្ណោះ ។ ក្រោយពីបានខិតខំអភិវឌ្ឍរយៈពេល៨ឆ្នាំ ដល់ឆ្នាំ២០២០ តួលេខនេះបានកើនឡើង ជាង១ម៉ឺនដុល្លារអាមេរិក ។

ការលុបបំបាត់ភាពក្រីក្រ ជាសមទ្ធផលសេដ្ឋកិច្ច គួរកត់សម្គាល់ជាងគេមួយក្រោយសមាជបក្សកុម្មុយនីស្តិចិន លើកទី១៨ ។ លោក Xi Jinping បានបង្កើតប្រព័ន្ធគោលនយោបាយ ប្រព័ន្ធការងារ និងប្រព័ន្ធច្បាប់ ដែលអនុវត្តទៅអាចទទួលបានប្រសិទ្ធិភាព ។ ក្នុងរយៈពេល៨ឆ្នាំ លោកបានចុះទៅត្រួតពិនិត្យ ការងារតាមមូលដ្ឋានរបស់ចិន លើសពី៥០ដង ដើម្បីសិក្សាស្រាវជ្រាវ ដោយផ្ទាល់នូវការងារលុបបំបាត់ភាពក្រីក្រ លោកបានលើកឡើងនូវការលុបបំបាត់ភាពក្រីក្រ ស្របពេលដែលកំពុងអភិវឌ្ឍសេដ្ឋកិច្ច គួរស្វែងរកឱ្យឃើញនូវឧស្សាហកម្មបង្កើនប្រាក់ចំណូល អភិវឌ្ឍទៅតាមលក្ខខណ្ឌពិសេស នៃតំបន់នីមួយៗ ។

កាលពីខែកុម្ភៈឆ្នាំ២០២១ ប្រទេសចិនបានប្រកាសទទួលជោគជ័យ ក្នុងការលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ នឹងតាមដានផ្តល់ជំនួយ រយៈពេល៥ឆ្នាំទៀត ចំពោះប្រជាជនដែលទើបចេញផុតពីភាពក្រីក្រ ដើម្បីលុបបំបាត់ហានិភ័យ ដែលកើតមានភាពក្រីក្រឡើងវិញឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ន ឧស្សាហកម្មក្នុងស្រុក ដែលបានដឹកនាំឱ្យចេញផុតពីភាពក្រីក្រ ចំនួន៨៣២ របស់ចិន មានទំហំសរុបលើស ពី១.៧ទ្រីលានយាន់ប្រាក់ចិន ហើយ ខណៈកម្រិតកំណើនប្រាក់ចំណូល ជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់កសិករនៅស្រុកទាំងនេះ ជារៀងរាល់ឆ្នាំកើន ឡើង លើសពី៦% ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការអភិវឌ្ឍដោយល្បឿនលឿន និងការកាត់បន្ថយភាពក្រីក្រ ដោយទ្រង់ទ្រាយធំ អាចធ្វើឡើង ស្របពេលតែមួយបាន ភាពក្រីក្រមិនគ្រាន់តែអាចជម្នះប៉ុណ្ណោះទេ ថែមទាំងក៏នឹងមិនកើតមានឡើងវិញទៀតផង។

ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ធំ ដែលមានប្រជាជនច្រើន មូលដ្ឋានទន់ខ្សោយ ចិនបានចេញផុត ពីភាពក្រីក្រយ៉ាងខ្លាំងទាំងស្រុង ជាកិច្ចការលំបាក យ៉ាងខ្លាំង ។ រយៈពេលជាងមួយរយឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំ នៃបក្សកុម្មុយនីស្តិចិន ប្រជាជនចិនសម្រេចបាននូវការរំដោះជាតិ បានដោះស្រាយ បញ្ហាហូបចុកស្លៀកពាក់ មានជីវភាពរស់នៅធូរធាល្មម ធូរធាបង្គួរជាទូទៅ បានរើបម្រះចេញពីភាពក្រីក្រ កំពុងជំរុញទំនើបកម្មតាមបែបផែនចិន។ បទពិសោធន៍អភិវឌ្ឍជាតិរបស់ប្រទេសចិនបានបង្កើនទំនុកចិត្តដ៏ខ្លាំង ដល់បណ្តាប្រទេសសកលខាងត្បូង៕

To Top