បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងយុត្តិធម៌ បណ្តេញមេធាវីអាមេរិកទាំងអស់ ដែលនៅសេសសល់ពីរដ្ឋបាលរបស់លោក Biden ។
យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social លោក ត្រាំ បាននិយាយថាទីភ្នាក់ងារនេះត្រូវបាន “ធ្វើនយោបាយមិនធ្លាប់មានពីមុនមក”។
លោក ត្រាំ បានសរសេរថា “ហេតុដូច្នេះហើយ ខ្ញុំបានណែនាំឱ្យបញ្ឈប់មេធាវីអាមេរិក ដែលនៅសេសសល់ទាំងអស់ពីរដ្ឋបាលលោក Biden ។ យើងត្រូវ ‘សម្អាតផ្ទះ ភ្លាមៗ ហើយស្តារទំនុកចិត្តឡើងវិញ។ “យុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ – ចាប់ផ្តើមថ្ងៃនេះ!”
ការបញ្ចប់មេធាវីរបស់សហរដ្ឋអាមេរិកពីរដ្ឋបាលពីមុន ជាទូទៅគឺជានីតិវិធីស្តង់ដារ។ កាលពីសប្តាហ៍មុន សេតវិមានបានផ្ញើការជូនដំណឹងអំពី ការបញ្ចប់ការងារទៅកាន់មេធាវីអាមេរិកជាច្រើននាក់ ដែលបម្រើការជាមន្ត្រីអនុវត្តច្បាប់កំពូល របស់សហព័ន្ធនៅក្នុងស្រុកដែល ត្រូវបានចាត់តាំងរបស់ពួកគេ នៅជុំវិញប្រទេសដែលត្រូវបាន តែងតាំងដោយលោក Biden ។
ចំណែកសារព័ត៌មាន រ៉យទ័របានរាយការណ៍ថា ជាធម្មតា រដ្ឋបាលថ្មីនឹងស្នើសុំឱ្យមានការលាលែង ពីតំណែងរបស់មេធាវីអាមេរិកដែលត្រូវបានជំនួស ជាជាងការចេញលិខិតបញ្ឈប់៕
ប្រែសម្រួលៈ ណៃ តុលា
