បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការត្អូញត្អែរ ពីទីក្រុងគៀវ អំពីការត្រូវបានអវត្តមានក្នុងកិច្ចចរចា សន្តិភាពអាមេរិក និងរុស្ស៊ី នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯគេហដ្ឋាន Mar-a-Largo លោក Trump បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះលោក Zelensky ជុំវិញការបរាជ័យ របស់គាត់ក្នុងការដោះស្រាយ ជម្លោះហើយលើកឡើងថា គាត់មិនគួរចាប់ផ្តើមនេះឡើយ ។
ការថ្លែងរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់ខ្ពស់ កាលពីថ្ងៃអង្គារនៅទីក្រុង Riyadh ដែលបានធ្វើឲ្យសហភាពអឺរ៉ុប និងអ៊ុយក្រែនខឹងសម្បារ ដែលមិនត្រូវបានអញ្ជើញ ឲ្យចូលរួមកិច្ចពិភាក្សា ។
លោកZelensky បានពណ៌នាកិច្ចប្រជុំនេះថាជា មិនគួរឱ្យទុកចិត្ត ដោយបានស្តីបន្ទោស សហរដ្ឋអាមេរិក ចំពោះការ ជួយលោកPutin ឱ្យរួចផុតពីភាពឯកោជាច្រើនឆ្នាំ និងចាត់ទុកប្រទេសរុស្ស៊ី ជាជនរងគ្រោះទៅវិញ ។
លើសពីនេះលោកក៏បានទទូចថា ប្រទេសរបស់លោក នឹងបដិសេធរាល់លក្ខខណ្ឌ ដែលអាចបណ្តាលមកពីការចរចា នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
