ព័ត៌មានអន្តរជាតិ

រដ្ឋសភា របស់ប្រទេសវៀតណាម អនុម័តផែនការផ្លូវ រថភ្លើងទៅកាន់ប្រទេសចិន ក្នុងតម្លៃជាង៨ពាន់លានដុល្លារ

VN Express

បរទេស៖ រដ្ឋសភារបស់ប្រទេសវៀតណាម បានអនុម័តផែនការ សម្រាប់ផ្លូវដែក Lao Cai-Hanoi-Hai Phong ដែលតភ្ជាប់ទៅព្រំដែន ជាមួយប្រទេសចិន ក្នុងតម្លៃ ៨,៣៧ ពាន់លានដុល្លារអាមេរិក ឬ ១៥,៩៦ លានដុល្លារក្នុងមួយគីឡូម៉ែត្រ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃក្នុងមួយគីឡូម៉ែត្រ គឺស្រដៀងគ្នានឹងគម្រោងផ្សេងទៀត ក្នុងតំបន់ ដូចជាផ្លូវរថភ្លើងវៀងចន្ទន៍-បូតេន ក្នុងប្រទេសឡាវ ដែលចំណាយអស់ ១៦,៧៧ លានដុល្លារ។

យោងតាមសំណើ ដែលបានអនុម័តកាលពីព្រឹកថ្ងៃពុធ ខ្សែរថភ្លើងនេះនឹងរត់ចម្ងាយ ៣៩១ គីឡូម៉ែត្រពីចំណុចឆ្លងកាត់ព្រំដែនក្នុងខេត្ត Lao Cai ទៅកាន់ទីក្រុងកំពង់ផែ Hai Phong ។ វាក៏នឹងរួមបញ្ចូលផងដែរ នូវខ្សែសាខាចម្ងាយ ២៧,៩ គីឡូម៉ែត្រ។

វានឹងដំណើរការកាត់តាមមូលដ្ឋានចំនួនប្រាំបួន រួមមានទីក្រុងហាណូយ និងខេត្ត Yen Bai, Phu Tho, Vinh Phuc, Bac Ninh, Hung Yen និងទីក្រុង Hai Duong។ វាត្រូវបានរចនាឡើងសម្រាប់ល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោងពី Lao Cai ទៅភាគខាងត្បូង Hai Phong  និងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់ទីក្រុងហាណូយ និង ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅផ្នែកផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top