ព័ត៌មានអន្តរជាតិ

ប្រធានចារកម្មអ៊ុយក្រែន ៖ បទឈប់បាញ់គ្នា រវាងរុស្សីនិងអ៊ុយក្រែន អាចកើតឡើង នៅក្នុងឆ្នាំនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បទ​ឈប់​បាញ់​ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាមួយនឹងប្រទេសរុស្សីអាច​ត្រូវ​បាន​សម្រេច​បាននៅក្នុង​ឆ្នាំ​នេះ បើ​ទោះ​បី​មាន​ជំហរប្រឆាំង​គ្នា​យ៉ាង​ខ្លាំងក្តី នៃ​ភាគី​ទាំង​ពីរ​ក៏​ដោយ។

ការលើកឡើងនេះធ្វើ ដោយប្រធាន ចារកម្ម​យោធា​កំពូល​របស់​ប្រទេស គឺ​លោក Kirill Budanov កាលពីពេលថ្មីៗនេះ ។ លោកបានបញ្ជាក់ថាខណៈពេល ដែលអរិភាពអាចត្រូវបានបញ្ឈប់ កងរក្សាសន្តិភាពទំនងជាមិនបម្រើ ជាការធានាសុវត្ថិភាពដែលអាច ទុកចិត្តបាននៅឡើយ។

លោក​បាន​បន្ថែម​ថា លោក​មិន​អាច​រំឭក​ ពី​ជម្លោះ​តែ​មួយ ​ដែល​ការ​ដាក់​ពង្រាយ​កង​រក្សា​ សន្តិភាព​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នោះ​ទេ។ សមាជិក​អង្គការ​ណាតូ​ជាច្រើន ​បាន​ប្រកាស​ពី​ឆន្ទៈ​របស់​ពួកគេ ​ក្នុង​ការ​បញ្ជូន​ទាហាន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែនផងដេរបើ​ទោះ​បី​ជា​ក្រុង​មូស្គូ​ បាន​ច្រាន​ចោល​លទ្ធភាព​ទាំង​ស្រុងក្តី។

ការកត់សម្គាល់ របស់លោក Budanov បានធ្វើឡើងបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុង រដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ដែលផ្តោត លើការស្តារ ទំនាក់ទំនងឡើងវិញ និងស្វែងរកកិច្ចចរចាសន្តិភាព ដែលមានសក្តានុពល ។

គួរឲ្យដឹងដែរថាក្នុងកិច្ចប្រជុំកំពូល ចុងក្រោយនេះទាំងអ៊ុយក្រែន និងសហភាពអឺរ៉ុប មិនមានតំណាងនៅក្នុងកិច្ចប្រជុំនេះទេ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផល ណាមួយឡើយ បើគ្មានការចូលរួមដោយភាគីរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top