ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហៅរដ្ឋាភិបាលអ៊ុយក្រែនថា រដ្ឋាភិបាលឈ្លើយ

afp

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទរដ្ឋាភិបាលអ៊ុយក្រែនថាបានប្រព្រឹត្តចំពោះលោក Scott Bessent ដែលជាមន្រ្តីហិរញ្ញវត្ថុអាមេរិក “យ៉ាងឈ្លើយ” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវ កាលពីសប្តាហ៍មុន។ លោក ត្រាំ បានអះអាងថា មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បានជ្រើសរើសការដេកជាជាងជួបមន្ត្រីជាន់ខ្ពស់អាមេរិក និងបញ្ចប់កិច្ចព្រមព្រៀងរ៉ែ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃពុធថា លោក  ” ហ្សេលេនស្គី កំពុងដេកលក់ ហើយមិនអាចជួបគាត់បានទេ” ។ លោករដ្ឋមន្រ្តី “បានធ្វើដំណើរជាច្រើនម៉ោងនៅលើរថភ្លើង ដែលជាដំណើរដ៏គ្រោះថ្នាក់” ។ ប្រធានាធិបតីអាមេរិកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះគឺគ្មានប្រយោជន៍ទេ ពីព្រោះអ៊ុយក្រែន “បានប្រាប់គាត់ថា “ទេ” លើកិច្ចព្រមព្រៀងនេះ។

លោក ហ្សេលេនស្គី និង លោក Bessent ដែលជាមន្ត្រីជាន់ខ្ពស់ដំបូងគេពីរដ្ឋបាលទីពីររបស់លោក ត្រាំ ដែលទៅធ្វើទស្សនកិច្ចនៅទីក្រុងគៀវ បានជួបដោយផ្ទាល់ជាមួយគ្នានៅថ្ងៃទី ១២ ខែកុម្ភៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top