ព័ត៌មានអន្តរជាតិ

លោក Orban៖ ការកើនឡើងនៃតម្លៃថាមពល អាចសម្លាប់សេដ្ឋកិច្ច របស់ប្លុកអឺរ៉ុបបានយ៉ាងងាយ

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប។

ដោយបានផ្តាច់ខ្លួនចេញពីធនធានថាមពលរបស់រុស្ស៊ី ប្លុកឥឡូវនេះពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងពីបណ្តាប្រទេស ដូចជាសហរដ្ឋអាមេរិកហើយដោយ បានបញ្ជូនតម្លៃឧស្ម័នធម្មជាតិឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ និងកំពុងជំរុញឱ្យទីក្រុងប្រ៊ូសែល ពិចារណាអនុវត្តការកំណត់តម្លៃឡើងវិញផងដែរ។

" "

នៅក្នុងបទសម្ភាសន៍ថ្ងៃសុក្រជាទៀងទាត់ របស់គាត់ជាមួយវិទ្យុ Kossuth លោក Orban បានលាន់មាត់ថា នៅក្នុងប្រទេសហុងគ្រី យើងនឹងបន្តកាត់បន្ថយតម្លៃថាមពល ប៉ុន្តែខ្ញុំឃើញថាលោកខាងលិច មិនអាចដើរតាមផ្លូវនេះបានទេ ហើយអឺរ៉ុបនឹងបន្តប្រឈមមុខនឹងតម្លៃថាមពលខ្ពស់ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងសម្លាប់សេដ្ឋកិច្ចទាំងមូលផង។

" "

លោកOrbanក៏បានលើកឡើងពី សេចក្តីប្រកាសសមត្ថភាពប្រកួតប្រជែង របស់សហភាពអឺរ៉ុបដែលមាន គោលបំណងកាត់បន្ថយតម្លៃថាមពល ដោយសម្តែងការព្រួយបារម្ភថា៖ ការសន្យារួមគ្នាដ៏អស្ចារ្យរបស់យើងនឹង មិនត្រូវបានអនុវត្តទេហើយថាសេដ្ឋកិច្ចរបស់ប្លុក នឹងបន្តតស៊ូជាមួយនឹងតម្លៃថាមពលខ្ពស់នេះនៅឡើយ។

គួរឲ្យដឹងដែរថាផលិតកម្ម នៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើ ថាមពលដែលមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ប្លុកបានធ្លាក់ចុះពី ១០ភាគរយទៅដល់ទៅ១៥ភាគរយ នេះបើយោងតាមលោក Orban បានអះអាងបន្ថែម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top