ព័ត៌មានអន្តរជាតិ

លោក Trump ៖ មេដឹកនាំអ៊ុយក្រែន Zelensky មិនមានអ្វីសំខាន់ សម្រាប់ជំនួបពិភាក្សា បន្តបន្ទាប់ឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមពិត មិនមានអ្វីសំខាន់ សម្រាប់ចូលរួមនៅក្នុងការ ជួបប្រជុំនានានោះទេ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គាត់នឹងបានត្រឹមធ្វើឱ្យការចរចាពិបាកទៅវិញប៉ុណ្ណោះ។

លោក Trump បានបង្កើនការរិះគន់ជាបន្តបន្ទាប់របស់លោកទៅលើមេដឹកនាំអ៊ុយក្រែននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Brian Kilmeadeon កាលពីថ្ងៃសុក្រ ក្នុងអំឡុង ពេលដែលលោកបានស្នើថា Zelensky គឺ ជាឧបសគ្គក្នុងការធ្វើកិច្ចព្រមព្រៀង ណាមួយ ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី ហើយបានស្នើថា វាមិនសំខាន់ទេក្នុងការ មានគាត់ នៅក្នុងកិច្ចប្រជុំផ្សេងៗទៀតនៅពេលខាងមុខ។

លោក Trump បាននិយាយដោយសំដៅទៅលើ អ្នកកាន់តំណែងមុនរបស់គាត់ Joe Biden និងច្រានចោលការត្អូញត្អែររបស់លោក Zelensky អំពីអ៊ុយក្រែន ដែលមិនត្រូវបានដាក់ឲ្យមានតំណាង ក្នុងអំឡុងពេលកិច្ចពិភាក្សានាពេលថ្មីៗនេះរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នោះថា ៖ គាត់បានចូលរួមកិច្ចប្រជុំអស់រយៈពេល៣ឆ្នាំ ជាមួយប្រធានាធិបតី ដែលមិនដឹងថាគាត់កំពុងធ្វើអ្វី។

គួរឲ្យដឹងដែរថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកបានដាក់ឈ្មោះលោក Zelensky ថាជាជនផ្តាច់ការ ចំពោះការបដិសេធ មិនរៀបចំការបោះឆ្នោត ប្រធានាធិបតី ហើយបានអះអាងថា មេដឹកនាំអ៊ុយក្រែន មានអត្រាអនុម័តទាបបំផុត នៅក្នុងប្រទេសរបស់គាត់។

គេសង្កេតឃើញទំនាក់ទំនងរវាងទីក្រុងគៀវ និងវ៉ាស៊ីនតោន ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់ រហ័សក្នុងរយៈពេលមួយសប្តាហ៍ ជាមួយនឹងលោក Trump និង Zelensky ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងទៀត មកពីប្រទេសទាំងពីរបានធ្វើការការចោទ ប្រកាន់ផ្សេងៗដាក់គ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ស៊ុនលី

To Top