បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសចំនួន ២០ បានជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូង ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងកិច្ចការពិភពលោកផ្សេងទៀត ដោយអវត្តមានដ៏កម្រ របស់អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ដោយទុកឱកាសសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីពង្រីកការផ្សព្វផ្សាយរបស់ពួកគេទៅកាន់ប្រទេស កំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន។
ថ្ងៃដំបូងនៃកិច្ចប្រជុំ រយៈពេលពីរថ្ងៃផ្តោតលើភូមិសាស្ត្រ នយោបាយសកលរួមទាំងអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានប្តេជ្ញាបន្តគាំទ្រដល់ ទីក្រុងគៀវ ខណៈពេលដែលក៏បង្ហាញក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែង ការទូតដែលកំពុងបន្ត ដើម្បីចរចាសន្តិភាពនឹង ជួយបញ្ចប់សង្រ្គាមជិតបីឆ្នាំ ។
ការជួបជុំគ្នានៅទីក្រុង Johannesburg កំពុងធ្វើឡើងចំពេលមានជម្លោះកាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ នៅពេលដែលរដ្ឋបាល សហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម ដោយគ្មានការចូលរួមពីអ៊ុយក្រែន នៅក្នុងកិច្ចចរចា។ បណ្តាប្រទេសនៅអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភអំពីការដែលត្រូវបានគេទុកឱ្យនៅក្រៅការចរចានោះដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កំពុងធ្វើពហិការនូវអ្វីដែលជាកិច្ចពិភាក្សា G20 របស់លោកជាលើកដំបូង ដោយបានចោទប្រកាន់ ប្រទេសអាហ្រ្វិកថា “ប្រឆាំងអាមេរិក” ដែលឆ្លុះបញ្ចាំងពីការខ្វះចំណាប់អារម្មណ៍របស់រដ្ឋបាលលោក ត្រាំ ក្នុងក្របខ័ណ្ឌពហុភាគី៕
ប្រែសម្រួល ឈូក បូរ៉ា
