ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីនថា ក្រុមហ៊ុនរុស្ស៊ីគួរតែ “សហការ” ជាមួយលោក Elon Musk

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ក្រុមហ៊ុនរុស្ស៊ីគួរតែសហការជាមួយលោក Elon Musk នៅពេលដែលមហាសេដ្ឋីរូបនេះ បញ្ចប់តួនាទីរបស់លោកក្នុង ការកែទម្រង់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបង្វែរការផ្តោតអារម្មណ៍ ត្រឡប់ទៅវិទ្យាសាស្ត្រវិញ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងវេទិកានៃ បច្ចេកវិទ្យានាពេលអនាគត នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ លោកពូទីន បាននិយាយជាមួយអនុប្រធានក្រុមហ៊ុន Gazprombank លោក Dmitry Zauers ខណៈពេលដែលពិនិត្យមើល ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី។ លោកប្រធានាធិបតីត្រូវបានបង្ហាញ ផ្នែកបច្ចេកវិទ្យាដែលអាចប្រើបានដើម្បីស្វែងរក និងការពារការខូចខាតដល់តំបន់ ស្រទាប់ខាងក្រៅរបស់ខួរក្បាល ដូចជាតំបន់និយាយ អំឡុងពេលវះកាត់យកដុំសាច់ចេញ។

លោក Zauers បានពណ៌នាអំពីបច្ចេកវិទ្យាថ្មីនេះថា ជាចម្លើយរបស់រុស្ស៊ីចំពោះលោក Musk ដែលក្រុមហ៊ុន Neuralink ក៏កំពុងធ្វើការលើការអភិវឌ្ឍន៍ការផ្សាំខួរក្បាលផងដែរ។

លោកពូទីនក៏ត្រូវបាន បង្ហាញផងដែរ នូវថ្មប្រភេទថ្មីដែលកំពុង ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសរុស្ស៊ី ដែលមានបំណងប្រើប្រាស់នៅក្នុងមនុស្សយន្ត ប្រព័ន្ធអវកាស ឧបករណ៍មុជទឹក និងសម្រាប់ការសាងសង់វត្ថុស្ថានីស្វយ័ត។ លោក Zauers បាននិយាយថា នេះគឺជា “ចម្លើយទីពីរ” របស់រុស្ស៊ីចំពោះលោក Musk ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top