ព័ត៌មានអន្តរជាតិ

លោក Putin ៖ កងកម្លាំងយោធារុស្សី ប្រយុទ្ធគឺដើម្បីតែ យុត្តិធម៍ប៉ុណ្ណោះ

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអាទិត្យ បានសរសើរយោធា របស់ប្រទេស និងការសម្តែង របស់ខ្លួននៅក្នុងប្រតិបត្តិការ យោធាពិសេសប្រឆាំងនឹងអ៊ុយក្រែន ដោយបញ្ជាក់ថា ពួកគេបានប្រយុទ្ធដើម្បី តែយុត្តិធម៌និង អនាគតរបស់រុស្ស៊ីប៉ុណ្ណោះ។

លោកប្រធានាធិបតីបានថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរទិវាអ្នកការពារមាតុភូមិ នៅពេលដែលលោកធ្វើជាម្ចាស់ ផ្ទះទាហានកិត្តិយសនៅក្នុងវិមាន ក្រឹមឡាំង និងផ្តល់រង្វាន់កិត្តិយសដល់ពួកគេ ពោលគឺមេដាយមាសផ្កាយ កំពូលរបស់ប្រទេស។

ថ្លែងនៅក្នងព្រឹត្តិការណ៍នេះលោក Putin បានបញ្ជាក់បែបនេះថាៈអ្នកចូលរួម នៃប្រតិបត្តិការយោធាពិសេស គឺជាការពិតចំពោះកេរដំណែល ដ៏រុងរឿងរបស់ឪពុក ជីតា ជីតារបស់យើង ។ បង្ហាញភាពក្លាហាន ពួកគេ អ្នកឈរការពារប្រទេសរុស្ស៊ី ដោយក្លាហានតស៊ូដើម្បីការពិត និងយុត្តិធម៌ ដើម្បីសន្តិភាព អនាគតរបស់ប្រជាជនយើង។

លោកបានបន្តថា៖អរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នក យើងកំពុងសម្រេច បាននូវគោលដៅរបស់យើង។ ប្រទេសមានមោទនភាពចំពោះអ្នក ការកេងប្រវ័ញ្ចរបស់អ្នក និងការរួមចំណែករបស់អ្នក ក្នុងការការពារមាតុភូមិ ហើយអរគុណចំពោះទឹកចិត្ត ការលះបង់ ភក្ដីភាពចំពោះកាតព្វកិច្ច និងសេចក្ដីស្រឡាញ់ ចំពោះមាតុភូមិមួយនេះ។

គួរឲ្យដឹងដែរ ចំពោះបញ្ហាជម្លោះ នៅអ៊ុយក្រែន នៅពេលនេះប្រធានាធិបតី អាមេរិកនិងក្រុមរបស់គាត់ផ្តោត យ៉ាងខ្លាំងលើការបន្តការចរចាជាមួយភាគីទាំងពីរនៃសង្រ្គាម ដើម្បីបញ្ចប់ជម្លោះ ហើយប្រធានាធិបតីលោក Donald Trump មានទំនុកចិត្តយ៉ាងខ្លាំងថា នឹងអាចបញ្ចប់វាបាន ក្នុងសប្តាហ៍នេះ យ៉ាងយូរបំផុតនេះបើយោង តាមការអះអាង ដោយលោកស្រី អ្នកនាំពាក្យសេតវិមាន កាលពិចុងសប្តាហ៍កន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

To Top