ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងមូស្គូ បង្ហាញពេលវេលាអំពី ជំនួបសាជាថ្មីម្តងទៀត ជាមួយនឹងសហរដ្ឋអាមេរិក

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា កិច្ចប្រជុំថ្មីរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅ នៅសប្តាហ៍ខាងមុខនេះសាជាថ្មីម្តងទៀត។

លោកRyabkov បានបង្ហាញកាលពីថ្ងៃអាទិត្យថា វានឹងមានការចូលរួមពីមន្ត្រីថ្នាក់ ប្រធាននាយកដ្ឋានមកពីសេវាកម្មបរទេស នៃប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​ដែល​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ។

Ryabkov បាននិយាយបែបនេះថា យើងបើកចំហរក្នុងការទំនាក់ទំនង ជាមួយភាគីអាមេរិក ជាពិសេសដើម្បីដោះស្រាយការ ខឹងសម្បារក្នុងទំនាក់ទំនងទ្វេភាគី ។ យើងរំពឹងថា នឹងមានការរីកចម្រើនពិតប្រាកដនៅពេលដែល កិច្ចប្រជុំដែលបានគ្រោងទុកសម្រាប់ចុងបញ្ចប់ នៃសប្តាហ៍ខាងមុខនេះកើតឡើង។

កាលពីថ្ងៃសៅរ៍អ្នកការទូតជាន់ខ្ពស់រូបនេះ បានស្នើឱ្យកិច្ចប្រជុំដែលកំពុងលេចចេញជារូបរាងឡើង ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងអនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ។

លោក Ryabkov បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នា អំពីកន្លែងដែលកិច្ចប្រជុំនឹង ប្រព្រឹត្តទៅយ៉ាងពិតប្រាកដ ដោយគ្រាន់តែបញ្ជាក់ថា វានឹងកើតឡើងនៅក្នុងប្រទេសទីបី។

គួរឲ្យដឹងដែរថាទំនាក់ទំនងរវាង ទីក្រុងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលភាគច្រើនមិនមានអស់ រយៈពេលជាច្រើនឆ្នាំរួចមក កាន់តែមានភាពតានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top