បរទេស៖ ក្នុងរយៈពេលត្រឹមតែពីរខែដំបូងនៃឆ្នាំនេះ វៀតណាមបានទទួលការព្រមានចំនួន១៦ អំពីផលិតផលកសិកម្ម និងជលផលដែលមានសំណល់គីមី និងអង់ទីប៊ីយ៉ូទិក ឬ ថ្នាំសម្លាប់មេរោគ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ី។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ព័ត៌មានខាងលើត្រូវបានប្រកាសដោយលោកបណ្ឌិត Ngo Xuan Nam នាយករងការិយាល័យ SPS វៀតណាម នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ក្នុងសន្និសីទលើអនឡាញស្តីពីការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារនៃទីផ្សារ អឺរ៉ុប។ យោងតាមលោកបណ្ឌិត Ngo Xuan Nam, វៀតណាមជាប្រទេសដែលមានការព្រមានច្រើនជាងគេនៅអាស៊ីពីសហភាពអឺរ៉ុប បន្ទាប់មកប្រទេសថៃមានការព្រមានចំនួន៦, ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងមានការព្រមានចំនួន ២។
ការបំពាននេះភាគច្រើនទាក់ទងនឹងសំណល់ថ្នាំសម្លាប់សត្វល្អិត សារធាតុ mycotoxins និងសារធាតុបន្ថែម និងថ្នាំអង់ទីប៊ីយោទិច។ ក្នុងចំណោមនោះ ការព្រមានចំនួន ៥ ទាក់ទងនឹងថ្នាំសម្លាប់សត្វល្អិត ១ ទៅថ្នាំពុល mycotoxins , ២ចំពោះសារធាតុបន្ថែម ហើយនៅសល់គឺជាការបំពានទាក់ទងនឹងការបំពុលបរិស្ថាន និងផលិតផលថ្មី។
អ្វីដែលគួរឲ្យព្រួយបារម្ភនោះ អាហារសមុទ្រវៀតណាមត្រូវបានព្រមានជាទៀងទាត់អំពីសំណល់ថ្នាំអង់ទីប៊ីយោទិច ខណៈដែលបន្លែ និងផ្លែឈើ គឺមានជាតិពុលពីសំណល់ថ្នាំសម្លាប់សត្វល្អិត។ ផ្លែឈើជាច្រើនមិនធានារយៈពេលដាក់ឱ្យនៅដាច់ពីគេ ដែលនាំឱ្យសំណល់គីមីនៅពេលនាំចេញ។ ក្នុងចំណោមការព្រមានចំនួន ១៦ នៅដើមឆ្នាំ វៀតណាមត្រូវបំផ្លាញការនាំចេញចំនួន៣, ប្រមូលមកវិញ ៩នៃការដឹកជញ្ជួន និងដោះស្រាយ ៤ ជាមួយវិធានការផ្សេងទៀត។
កាលពីឆ្នាំមុន វៀតណាមក៏បានទទួលការព្រមានចំនួន ១១៤ ពី EU ដែលកើនឡើង ៧០ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕
វៀតណាមទទួលការព្រមានចំនួន១៦ អំពីផលិតផលកសិកម្ម និងជលផលដែលមានសំណល់គីមី និងថ្នាំសម្លាប់មេរោគ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ី

ប្រែសម្រួលៈ ណៃ តុលា